ព័ត៌មានអន្តរជាតិ
ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្សចំនួនបីនាក់ និងបាញ់ប៉ូលីសពីរនាក់នៅក្នុងរដ្ឋញូវម៉ិកស៊ីកូ
តុប ច័ន្ទសុជាតា -
អាមេរិក៖ អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់និងបាញ់អោយរបួសមនុស្សប្រាំពីរនាក់រួមមានប៉ូលីសពីរនាក់នៅក្នុងសហគមន៍មួយក្នុងរដ្ឋញូវម៉ិកស៊ីកូ(New Mexico) សហដ្ឋអាម៉េរិក មុនពេលសមត្ថកិច្ចបាញ់សម្លាប់ជនសង្ស័យកាលពីព្រឹកថ្ងៃចន្ទ។
ការបាញ់ប្រហារបានកើតឡើងនៅប្រមាណម៉ោង១១ព្រឹកនៅ ទីក្រុងហ្វាមីងថុន(Farmington)។
ប៉ូលីសបានឆ្លើយតបនឹងការទូរស័ព្ទហៅជាច្រើនអំពីការបាញ់ប្រហារដោយបុរសម្នាក់។ ប៉ូលីសបានប្រឈមមុខជាមួយជនសង្ស័យមុនពេលបាញ់សម្លាប់ជនល្មើសនិងបានរកឃើញមនុស្សបីនាក់ស្លាប់។ ក្នុងពេលជាមួយគ្នា...
មនុស្សចំនួន ១២នាក់ ត្រូវបានស.ម្លា.ប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា
តុប ច័ន្ទសុជាតា -
ហ្ស៊េរុយសាឡិម៖ មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា ដោយយោធាអ៉ីស្រាអែលអះអាងថា ការវាយប្រហាររបស់ខ្លួនមានគោលដៅលើសមាជិកចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ...
យ៉ាងហោចណាស់ក៏មានមនុស្ស ២២នាក់ស្លាប់ ក្រោយលិចទូកទេសចរណ៍នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៃប្រទេសឥណ្ឌា
តុប ច័ន្ទសុជាតា -
ឥណ្ឌា៖ យ៉ាងហោចណាស់ក៏មានមនុស្ស ២២នាក់ស្លាប់ ក្រោយហេតុការណ៍គ្រោះថ្នាក់លិចទូកទេសចរណ៍នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៃប្រទេសឥណ្ឌា។សារព័ត៌មាន AFP នៅថ្ងៃចន្ទ...
បើករថយន្តបំបុកក្រុមមនុស្សស្លាប់០៧នាក់ នៅក្រៅមណ្ឌលជនចំណាកស្រុកក្នុងរដ្ឋតិចសាស់
តុប ច័ន្ទសុជាតា -
តិចសាស់៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់ បានស្លាប់កាលពី ថ្ងៃអាទិត្យ ទី៧ ឧសភា នៅភាគខាងត្បូងរដ្ឋតិចសាស់ និងច្រើននាក់ទៀតបានរងរបួសនៅពេលដែលរថយន្តមួយគ្រឿងបើកបំបុកក្រុមមនុស្សដែលកំពុងរង់ចាំនៅចំណតរថយន្តក្រុងមួយនៅខាងក្រៅមជ្ឈមណ្ឌលជំនួយជនចំណាកស្រុក។...
មនុស្សជាង១៧០នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់នៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ
តុប ច័ន្ទសុជាតា -
គីវូខាងត្បូង៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រទី៥ឧសភាថា មនុស្សជាង១៧០នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅខេត្តគីវូខាងត្បូង (Kivu) ស្ថិតនៅភាគខាងកើតកុងហ្គោ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសជិតខាងរវ៉ាន់ដា។
អភិបាលខេត្តគីវូខាងត្បូង លោក ថេអូ...
មនុស្សចំនួន០៨នាក់ ត្រូវបានសម្លាប់ និង ១៣នាក់ទៀតរងរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងការបាញ់ប្រហារនៅក្បែរទីប្រជុំជនស៊ែបប៊ីមួយនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរដ្ឋធានី បែលហ្ក្រាដ(Belgrade) ។
ការបាញ់ប្រហារនេះកើតឡើងនៅក្បែរទីប្រជុំជន ម្ល៉ាដេណូវ៉ាក់(Mladenovac) ដោយជនវាយប្រហារបានប្រើកាំភ្លើងស្វ័យប្រវត្តិបាញ់ចេញពីរថយន្ត និងបានបើកគេចខ្លួន។
ប៉ូលីសនិងឡានពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ...
ចាប់ខ្លួននាយប៉ូលីសថៃ ចំពោះការសមគំនិតជាមួយប្រពន្ធក្នុងការដាក់ថ្នាំបំពុលយកទ្រព្យសម្បត្តិអ្នកដទៃ
តុប ច័ន្ទសុជាតា -
ថៃ៖ ប៉ូលីសស័ក្តិបួនម្នាក់ដែលត្រូវជាប្តីរបស់ស្ត្រីជាឃាតករស៊េរី”អែម ស្យានីដ”ត្រូវបានបណ្តេញចេញពីជួរប៉ូលីស ត្រូវចាប់ខ្លួននិងចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជាច្រើន។
វរសេនីយ៍ទោ វីធូន រ៉ាងស៊ីវុត្ថាផន(Withoon Rangsiwuthaporn)អធិការរងនៅស្ថានីយប៉ូលីសមួយក្នុងខេត្តរ៉ាតចាប៊ូរី (Ratchaburi)ត្រូវបានចោទប្រកាន់ថាបានទទួលផលចោរកម្ម រួមគំនិតបន្លំនិងប្រើឯកសារក្លែងក្លាយ។
មេប៉ូលីសជាតិថៃ...
រុស្ស៊ី ចោទ អ៊ុយក្រែន ថាប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយប្រើយន្តហោះដ្រូន
តុប ច័ន្ទសុជាតា -
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនកាលពីថ្ងៃពុធថា បានប្រើប្រាស់យន្តហោះដ្រូនចំនួន ២ គ្រឿងដើម្បីវាយប្រហារវិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។
នឹងបន្ដទៀតថា ទោះយ៉ាងណា...
ក្មេងជំទង់អាយុ១៤ឆ្នាំ យកកាំភ្លើងបាញ់គ្រូបង្រៀនរបស់ខ្លួន រួមទាំងកូនសិស្សដទៃទៀត ស្លាប់និងរបួសជាច្រើននាក់
តុប ច័ន្ទសុជាតា -
នៅថ្ងៃ ទី៣ ខែឧសភា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានដកស្រង់ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃប្រទេសស៊ែប៊ីបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ...
រថយន្ត ៩០ គ្រឿងបុកបន្តកន្ទុយគ្នា ស្លាប់៦ និង របួស៣០ នៅរដ្ឋអ៊ីលីណយ អំឡុងពេលព្យុះធូលី
តុប ច័ន្ទសុជាតា -
អាម៉េរិក៖ មនុស្សយ៉ាងតិចប្រាំមួយនាក់បានស្លាប់និង៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីព្យុះធូលីដ៏គ្រោះថ្នាក់បាននាំឱ្យមានការបុកតកន្ទុយគ្នាដ៏ធំនៅលើផ្លូវ Interstate 55 ភាគខាងត្បូងនៃទីក្រុងស្ព្រីងហ្វៀល (Springfield) រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាម៉េរិក។
ប៉ូលិសរដ្ឋបាននិយាយថាគ្រោះថ្នាក់នេះគឺពាក់ព័ន្ធនឹងរថយន្តអ្នកដំណើរធម្មតា៦០គ្រឿង...
កេនយ៉ា៖ ប៉ូលីសនៅប្រទេសកេនយ៉ាបានចាប់ខ្លួនអាចារ្យដ៏មានប្រជាប្រិយម្នាក់ទៀតនៅតំបន់ឆ្នេរមហាសមុទ្រឥណ្ឌារបស់ប្រទេសនេះ ខណៈចំនួនអ្នកស្លាប់ដែលជាប់ទាក់ទងនឹងការគោរពបូជាសាសនានៅក្នុងតំបន់បានកើនឡើងដល់ ១០៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ទី២៧មេសា។
អាចារ្យ អេហ្សេគែល អូដេរ៉ូ (Ezekiel Odero)...
សិង្ហបុរី៖ សិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ពីបទសមគំនិតក្នុងការជួញដូរកញ្ឆា បើទោះបីជាមានការអង្វរសុំការលើកលែងទោសពីក្រុមគ្រួសារ សកម្មជននិងអង្គការសហប្រជាជាតិ។
គ្រួសាររបស់គេបាននិយាយថា តាំងហ្គារ៉ាជូ ស៊ូបព្យ៉ា (Tangaraju Suppiah) អាយុ...
ថ្នាំញៀនប្រភេទយ៉ាម៉ាជិត៨លានគ្រាប់ ត្រូវបានកម្លាំងតម្រួតថៃស្ទាក់ចាប់បាន ក្រោយពីទទួលព័ត៌មានច្បាស់ការណ៍ថា មានការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំមកពីភាគឦសាន្ត។
យោងតាមការចេញផ្សាយរបស់កាសែត ថៃរ៉ាត់ បានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ពីកម្លាំង ក ស...
យ៉ាងហោចណាស់មនុស្ស ១២ នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅប៉ុស្តិ៍ប៉ូលីសប៉ាគីស្ថាន
តុប ច័ន្ទសុជាតា -
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់ ដែលភាគច្រើនជាប៉ូលីស ត្រូវបានសម្លាប់ដោយការផ្ទុះជាច្រើនដែលបង្កឡើងដោយភ្លើងឆេះឃ្លាំងផ្ទុកអាវុធនៅក្នុងប៉ុស្តិ៍ប៉ូលីសប៉ាគីស្ថានកាលពីថ្ងៃចន្ទទី២៤មេសា។ ការបំផ្ទុះនេះបានរលំប៉ុស្តិ៍ប៉ូលីសប្រឆាំងភេរវកម្មឯកទេសក្នុងទីប្រជុំជនកាបាល់ (Kabal)...
ភាគីជម្លោះនៅស៊ូដង់ យល់ព្រមបទឈប់បាញ់ថ្មីរយៈពេល ៧២ ម៉ោងគិតចាប់ពីពាក់កណ្តាលអធ្រាត្រ ថ្ងៃចន្ទ ទី២៤ ខែមេសា ទៅ
តុប ច័ន្ទសុជាតា -
ស៊ូដង់៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា ភាគីជម្លោះនៅស៊ូដង់បានយល់ព្រមបទឈប់បាញ់រយៈពេល ៧២ ម៉ោង គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទទី២៤ខែមេសាទៅ។...
អាចារ្យម្នាក់ម្នាក់នៅកេនយ៉ា ណែនាំឲ្យសាវ័ករាប់សិបនាក់បង្អត់អាហាររហូតដល់ស្លាប់ដើម្បីបានជួបព្រះយ៉េស៊ូ
តុប ច័ន្ទសុជាតា -
កេនយ៉ា៖ សាកសពចំនួន ៤៧ នាក់ ត្រូវបានគាស់ចេញពីផ្នូរនៅជិតទីក្រុងមាត់សមុទ្រ ម៉ាលីនឌី (Malindi) ខណៈពួកគេកំពុងស៊ើបអង្កេតលើអាចារ្យម្នាក់ ដែលគេនិយាយថាបានប្រាប់ឱ្យសាវ័ករបស់គាត់បង្អត់អាហាររហូតដល់ស្លាប់ដើម្បីបានជួបព្រះយ៉េស៊ូ។...
ស៊ូដង់៖ ប្រទេសជាច្រើនបានជម្លៀសអ្នកការទូត និងពលរដ្ឋចេញពីរដ្ឋធានីរបស់ប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នានៅតែបន្តយ៉ាងខ្លាំងក្លាក្នុងទីក្រុង ខាទុំ។ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃអាទិត្យទី២៣ខែមេសាថា ពួកគេបានជម្លៀសអ្នកការទូតចេញពីប្រទេសស៊ូដង់រួចរាល់ហើយ។
អាជ្ញាធរអាមេរិកនិយាយថា...
កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសាឆ្នាំ២០២៣ ពិភពលោក បានជួបប្រទះព្រឹត្តិការណ៍តារាសាស្រ្ត សូរ្យគ្រាសកូនកាត់ ដ៏កម្រ។ សូរ្យគ្រាសកូនកាត់ដ៏កម្រនេះ គឺកើតឡើងត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយសតវត្សរ៍ ដោយលើកមុនវាកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០១៣ ហើយអង្គការណាសា រំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយ នឹងកើតឡើងនៅឆ្នាំ២០៣១។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ ពិភពលោកនឹងជួបបាតុភូតមួយទៀត នោះគឺ ចន្ទ្រគ្រាស Penumbral។ ចន្ទគ្រាស Penumbral ត្រូវបានគេដឹងថា ជាប្រភេទចន្ទ្រគ្រាស ដែលមិនអាចបាំងពន្លឺព្រះចន្ទទាំងស្រុងបានឡើយ។
អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក...
ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់ ហើយប្រទេសនានាកំពុងព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ នៅថ្ងៃទីប្រាំនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
សាក្សីរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធទី១៩ខែមេសា ប្រជាជនបានចាកចេញពីទីក្រុង ខាទុំ ដោយប្រើរថយន្ត...
យេម៉ែន៖ មនុស្សចំនួន៧៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានៅកណ្តាលរដ្ឋធានី សាណា របស់ប្រទេសយេម៉ែន។ ក្រសួងមហាផ្ទៃ Houthi និយាយថា មនុស្សជាច្រើនក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ ខណៈពេលពួកគេចូលរួមព្រឹត្តិការណ៍ចែកអំណោយមួយ។
យោងតាមក្រសួងមហាផ្ទៃ...
អគ្គិភ័យនៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បណ្តាលអោយមនុស្សជាង១ម៉ឺននាក់បាត់បង់ជម្រក
តុប ច័ន្ទសុជាតា -
អគ្គិភ័យបានបំផ្លាញជម្រកប្រមាណ២.០០០ របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស កាលពីថ្ងៃអាទិត្យដោយបណ្តាលអោយមនុស្សប្រមាណ១២.០០០បាត់បង់ជម្រក។
អគ្គិភ័យបានចាប់ផ្តើមនៅម៉ោង២:៤៥នាទីជិតភ្លឺ នៅជំរំ Camp 11 ដែលជាភូមិជនភៀសខ្លួនធំបំផុតមួយក្នុងលោកនៅក្រុងខុកស៊ីសបាហ្សា(Cox’s Bazar) កន្លែងដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងជាមួយលាននាក់ទៅពីមីយ៉ាន់ម៉ាកំពុងរស់នៅ។
អណ្តាតភ្លើងបានឆាបឆេះរាលដាល់យ៉ាងឆាប់រហ័សដោយbanលេបត្របាក់ខ្ទមធ្វើអំពីឬស្សី...
គ្រោះរញ្ជួយដីថ្មីវាយប្រហារតំបន់ដដែលនៅក្នុងប្រទេសតួកគី បណ្តាលឲ្យមនុស្សស្លាប់និងរបួស ជិត៧០០នាក់ទៀត
តុប ច័ន្ទសុជាតា -
មនុស្ស៣នាក់បានស្លាប់បន្ទាប់ពីមានការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបំផ្លិចបំផ្លាញតំបន់នេះ។
ក្នុងការរញ្ជួយដីថ្មីនេះ ធ្វើអោយមនុស្សជាង៦៨០នាក់ ក៏បានរងរបួសផងដែរនៅក្នុងប្រទេសតួកគី និងស៊ីរី។
ទីភ្នាក់ងារគ្រោះមហន្តរាយ និងគ្រាអាសន្នតួកគី Afad បាននិយាយថា ការរញ្ជួយ បានកើតឡើងនៅម៉ោង២០:០៤នាទី (ម៉ោងនៅតួកគី)។
គួរបញ្ជាក់ជាថ្មី គ្រោះរញ្ជួយដីកម្រិត...
សារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រទី១៧កុម្ភៈថាយ៉ាងហោចណាស់មនុស្សប្រាំមួយនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់នៅក្នុងរដ្ឋមីសស៊ីស៊ីបពី (Mississippi) របស់សហរដ្ឋអាម៉េរិក។
ជនរងគ្រោះទាំងអស់បានស្លាប់នៅតំបន់ក្បែរៗគ្នានៅក្នុងទីប្រជុំជនតូចមួយឈ្មោះថា អាកាប៊ូតឡា (Arkabutla)ប្រហែល ៧២...
ចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស ១៨នាក់នៅក្នុងរថយន្តដឹកទំនិញ ក្នុងប្រទេសប៊ុលហ្គារី
តុប ច័ន្ទសុជាតា -
ប៉ូលីសប៊ុលហ្គារីបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស ១៨នាក់នៅក្នុងរថយន្តដឹកទំនិញដែលគេបោះបង់ចោលនៅក្នុងប្រទេសនេះ។
អគ្គរដ្ឋអាជ្ញារង Borislav Sarafov បាននិយាយកាលពីថ្ងៃទី ១៧ ខែកុម្ភៈថា ជនសង្ស័យ៤នាក់ត្រូវបានឃុំខ្លួនក្នុងករណីជនចំណាកស្រុកចំនួន១៨នាក់ដែលបានស្លាប់នៅក្នុងរថយន្តដឹកទំនិញនៅជិតភូមិ Lokorsko...
ព្យុះព្រិល និងបាក់ផ្ទាំងទឹកកកនៅប្រទេសតាជីគីស្ថាន ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០នាក់ហើយ
តុប ច័ន្ទសុជាតា -
តាជីគីស្ថាន៖ សារព័ត៌មានReuters បានអោយដឹងថា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកបានសម្លាប់មនុស្ស ១០នាក់បន្ថែមទៀត នៅភាគខាងកើតប្រទេសតាជីគីស្ថាន ដោយនាំឱ្យតួលេខចុងក្រោយនៃចំនួនអ្នកស្លាប់ក្នុងរយៈពេល ២ថ្ងៃ...
អាជ្ញាធរ និងសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា បានអោយដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សបីនាក់បានស្លាប់និងប្រាំបួននាក់រងរបួសក្នុងការផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើងមួយនៅមីយ៉ាន់ម៉ាខាងត្បូងកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ។
ការផ្ទុះនេះបានកើតឡើងនៅស្ថានីយរថភ្លើងមួយក្នុងទីប្រជុំជនញូអ៊ុងក្លេប៊ីនក្នុងតំបន់បាហ្គោ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែត្រខាងជើងទីក្រុងយ៉ាងហ្គោននៅម៉ោងជាង១២ថ្ងៃត្រង់។
ប្រជាពលរដ្ឋនៅទៅនោះបានប្រាប់អ្នកសារព័ត៌មានក្នុង ថា មនុស្សបីនាក់បានស្លាប់និងយ៉ាងតិចមនុស្សប្រាំបួននាក់ទៀតរងរបួស។
សេចក្តីថ្លែងការណ៍របស់របបយោធាមីយ៉ាន់ម៉ា...
អាជ្ញាធរបានបញ្ចាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៣៧២៦នាក់ហើយបន្ទាប់ពីមានគ្រោះរញ្ជួយដីយ៉ាងកាចសាហាវមួយក្នុងសប្តាហ៍នេះនៅក្នុងប្រទេស តួកគី និងសិរុី ។
លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី...
ទួរគី ៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសទួរគី និងស៊ីរីបានកើនឡើងដល់ជាង៧.៨០០នាក់ហើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលកប់ក្រោមគំនរអគារបាក់បែក។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតត្រឹមដំណាច់ថ្ងៃទី ៧ ខែកុម្ភៈយើងបានដកស្រង់សម្តីអនុប្រធានាធិបតីទួរគីលោក Fuat...
ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគីនិងស៊ីរីកើនដល់ជាង៣.៨០០និងរបួសជាង១៦ពាន់នាក់
តុប ច័ន្ទសុជាតា -
សម្រែកមនុស្សជាប់ក្រោយគំនរថ្មនៅតែឮពេញមួយយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនិងសាច់ញាតិបានយំដោយសារតែបាត់ខ្លួននិងបាត់បង់មនុស្សជាទីស្រឡាញ់របស់គេ នៅពេលចំនួនមនុស្សស្លាប់ពីរញ្ជួយដីពិឃាតកាលពីថ្ងៃចន្ទនៅតួកគីនិងស៊ីរីឡើងដល់ជាង៣.៨០០នាក់។
រញ្ជួយដីកំលាំង៧,៨រិច្ឆទ័របានវាយប្រហារប្រទេសទាំងពីរកាលពីដើមថ្ងៃចន្ទ ដោយរំលំប្លុកអាគារទាំងមូលៗនិងបណ្តាលអោយមនុស្សរាប់ម៉ឺននាក់រងរបួសនិងគ្មានទីជម្រក។
អាកាសធាតុត្រជាក់ដល់កកនិងភ្លៀងបានរារាំងការងារជួយសង្គ្រោះនៅពេញមួយយប់ថ្ងៃចន្ទនិងឈានចូលថ្ងៃអង្គារ។
នៅក្រោមគំនរថ្មនៃអាគារបាក់មួយនៅខេត្តហាតាយ(Hatay)ភាគខាងត្បូង គេឮសម្លេងស្រីម្នាក់ស្រែកអោយជួយ ខណៈនៅក្បែរនោះក្មេងតូចមួយដេកស្តូកមើលទៅដូចជាគ្មានជីវិត។
យំទាំងមេឃកំពុងភ្លៀង អ្នកស្រុកម្នាក់ដែលប្រាប់ឈ្មោះត្រឹមតែដេនីស(Deniz)បាននិយាយថា«ពួកគេស្រែកអោយជួយ តែមិនមាននរណាអាចចេញពីគំនរបាក់បែកនេះទេ។ពួកយើងរន្ធត់ចិត្តណាស់។ព្រះអើយ…ពួកគេស្រែកអោយជួយ តែពួកយើងមិនអាចជួយ។តើយើងអាចជួយពួកគេដោយវិធីណា?»។
នៅពេលយប់ សីតុណ្ហភាពបានធ្លាក់ចុះដល់ក្បែរកកដោយវារឹតតែបង្កទុក្ខលំបាកដល់មនុស្សជាប់ក្រោមគំនរថ្មនិងអ្នកបាត់បង់ផ្ទះសម្បែងរាប់ម៉ឺននាក់។
រញ្ជួយដីកំលាំងខ្លាំង៧,៨រិច្ឆទ័រ...
រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ជ្រោះនៅខេត្តសុផាន់បុរីស្លាប់ភ្ញៀវទេសចរថៃ ១៨ នាក់
តុប ច័ន្ទសុជាតា -
អ្នកទេសចរថៃចំនួន ១៨ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តធ្លាក់ចូលក្នុងជ្រោះ ជម្រៅប្រមាណ ២០ ម៉ែត្រ កាលពីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ...
អ្នកស្លាប់កើនដល់១០០នាក់ក្នុងការវាយប្រហារនៅព្រះវិហារ ប៉ាគីស្ថាន ដែលភាគច្រើនជាកម្លាំងប៉ូលីស
តុប ច័ន្ទសុជាតា -
សារព័ត៌មាន CNN បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ដោយការវាយប្រហារអត្តឃាតនៅក្នុងព្រះវិហារអ៊ិស្លាមនៅប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១០០នាក់ហើយ និង ១៧០នាក់ទៀតរងរបួស ។
សារព័ត៌មាន India...
ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅព្រះវិហារមួយនៅប៉ាគីស្ថានមានការកើនឡើងជាបន្តបន្ទាប់
តុប ច័ន្ទសុជាតា -
មនុស្សជាង៦០នាក់ ដែរភាគច្រើនជាមន្ត្រីប៉ូលីស ត្រូវបានសម្លាប់នៅក្នុងការផ្ទុះខ្លាំងមួយនៅព្រះវិហារមួយក្នុងស្នាក់ការប៉ូលីសក្រុងប៉េសាវ៉ា របស់ប៉ាគីស្ថានកាលពីថ្ងៃចន្ទម្សិលមិញនេះ ជាហេតុនាំអោយរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
ការវាយប្រហារដោយអត្តឃាតជននេះបានកើតឡើងក្នុងអំឡុងពេលសូត្រធម៌បន់ស្រន់ព្រះនាពេលរសៀលនៅក្នុងបន្ទាយប៉ូលីសក្រុង។
បេសកកម្មជួយសង្គ្រោះមួយបានប្រព្រឹត្តទៅដល់យប់ជ្រៅនៅឯព្រះវិហារដែលជញ្ជាំងនិងដំបូលរបស់វាបាក់ធ្លាក់ដោយសារតែកំលាំងផ្ទុះ។
នាយប៉ូលីសក្រុងប៉េសាវ៉ា លោកមូហាម៉ាត អ៊ីចាស ខាន់(Muhammad Ijaz...
ករណីវាយប្រហារមួយបានកើតឡើងនៅលើរថភ្លើងដឹកអ្នកដំណើរមួយខ្សែដែលតភ្ជាប់ទីក្រុងទាំងពីរនៃទីក្រុង Hamburg និង Kiel នៅពេលដែលអ្នកដំណើរម្នាក់កាន់កាំបិតចាក់ទៅក្រុមមនុស្សនៅលើរថភ្លើងដោយបានសម្លាប់មនុស្ស២នាក់ និងរបួស៥នាក់ផ្សេងទៀតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
អ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់បានដកស្រង់សេចក្តីប្រកាសរបស់ប៉ូលិសនិងរដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋ Schleswig-Holstein...
ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់ខ្លួនបន្ទាប់ពីការសម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
តុប ច័ន្ទសុជាតា -
ខ្មាន់កាំភ្លើងអាយុ ៧២ឆ្នាំម្នាក់បានសម្លាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅពេលដែលនគរបាលទៅសាកសួរ ដែលមានរយៈពេលប្រហែល ១២ម៉ោង បន្ទាប់ពីជននោះបានសម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្នុងក្លឹបរាំមួយ ដោយមនុស្ស ១០នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស...
សារព័ត៌មាន VN Express បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់កាលពីថ្ងៃចន្ទទី២៣ ខែមករា នៅក្នុងហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលយុវជនមួយក្នុងទីក្រុង ដេស...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន និងមន្ត្រីជាច្រើននាក់ទៀតបានស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់
តុប ច័ន្ទសុជាតា -
មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់ ក្នុងនោះក៏មានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់ក្រសួងផ្សេងទៀតផងដែរ និងកុមារបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃពុធនេះ នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជិតសាលាមត្តេយ្យនៅខាងក្រៅទីក្រុងគៀវ។អភិបាលតំបន់បាននិយាយថា មនុស្ស...
កម្លាំងយោធាចំនួន១០នាក់ និងក្រុមឧក្រិដ្ឋជន១៩នាក់ត្រូវបានស្លាប់ នៅក្នុងប្រតិបត្តិការតាមចាប់កូនប្រុសស្តេចត្រាញ់គ្រឿងញៀនមុិចស៊ិក
តុប ច័ន្ទសុជាតា -
អន្តរជាតិ៖ យ៉ាងហោចណាស់ កងកម្លាំងយោធាចំនួន១០នាក់ និងក្រុមឧក្រិដ្ឋជន១៩នាក់ត្រូវបានស្លាប់ នៅក្នុងប្រតិបត្តិការតាមចាប់ខ្លួនកូនប្រុសរបស់ស្តេចត្រាញ់ជួញដូរគ្រឿងញៀនជាប់គុក ចាវគីន “អែលឆាប៉ូ” ហ្គូស្មាន់ (Joaquin...
អ៊ុយក្រែនរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីរាប់សិបគ្រាប់ មុនថ្ងៃឆ្លងឆ្នាំជិតមកដល់
តុប ច័ន្ទសុជាតា -
មីស៊ីលរុស្ស៊ីជាច្រើនបានវាយប្រហារមកលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូនេះ ដោយមនុស្សយ៉ាងតិចបីនាក់ត្រូវបានសម្លាប់និងដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ភាគច្រើននៅមុនថ្ងៃចូលឆ្នាំសកល។
ដំបូងឡើយ បេឡារូសបាននិយាយថា មីស៊ីលរបស់អ៊ុយក្រែនបានធ្លាក់មកលើទឹកដីរបស់ខ្លួន ដែលបង្កឱ្យមានការតវ៉ាផ្នែកការទូតនិងនាំអោយមានការលើឡើងពីរដ្ឋាភិបាលក្រុងគៀវថាឧបទ្ទវហេតុនេះប្រហែលជាត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលក្រុងមូស្គូ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅទីក្រុងគៀវ...
អ្នកកាសែតជិត១,៧០០នាក់ ត្រូវបានគេសម្លាប់ជុំវិញពិភពលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយក្នុងឆ្នាំ២០២២ មាន៥៨នាក់
តុប ច័ន្ទសុជាតា -
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ បានចុះផ្សាយថា អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters...
កម្លាំងទាហានជើងទឹកថៃបានប្រកាស រកឃើញសាកសពកម្លាំងទាហានជើងទឹក វាយឡើងគោក៦នាក់ ក្រោយពេលនាវាធុនតូចមួយគ្រឿងរបស់កម្លាំងនេះបានលិចនៅឈូងសមុទ្រប្រទេសថៃ ។ នៅពេលនេះនៅមានទាហាន២៣នាក់ទៀតបាត់ខ្លួននៅឡើយទេ។
តាមសារព័ត៌មាន The Guardianបានឱ្យដឹងថា នាវាចម្បាំង...
នៅថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ កងទ័ពជើងទឹកប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ ដើម្បីកំណត់ទីតាំងនិងស្វែងរកទាហានម៉ារីន ចំនួន៣១...
លីយ៉ុង៖ យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ស្លាប់ក្នុងហេតុការណ៍ឆេះអគារនៅតំបន់ Vaulx-en-Velin ជិតទីក្រុង លីយ៉ុង ប្រទេសបារាំង ។ ក្នុងចំណោមអ្នកស្លាប់ទាំង១០នាក់...
មនុស្សពីរនាក់បានស្លាប់ និង ប្រមាណជា៥០នាក់ទៀតជាប់ក្នុងការបាក់ដីសង្កត់នៅម៉ាឡេស៊ី
តុប ច័ន្ទសុជាតា -
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់និងជាង៥០នាក់ទៀតត្រូវគេសង្ស័យថានៅជាប់ក្រោមដីបាក់នៅម៉ាឡេស៊ីកាលពីថ្ងៃសុក្រក្រោយពីជនរងគ្រោះ៣៧នាក់ត្រូវបានជួយសង្គ្រោះ។
មុននេះនាយកដ្ឋានសង្គ្រោះនិងអគ្គិភ័យរបស់រដ្ឋសេឡាន់ហ្គ័រ(Selangor)បាននិយាយថាមនុស្សប្រមាណ១០០នាក់ត្រូវបានគេសង្ស័យថាកំពុងជាប់ក្នុងការបាក់ដីសង្កត់នៅកសិដ្ឋានមួយក្នុងរដ្ឋសេឡាន់ហ្គ័រ នៅក្បែរទីក្រុងគូឡាឡាំពួរ។
មន្ត្រីនៅនាយកដ្ឋានអគ្គិភ័យនិងសង្គ្រោះរដ្ឋសេឡាន់ហ្គ័រ បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ៣ជិតភ្លឺ និងថា«ដីបានបាក់លើជំរំមនុស្សរស់នៅនៃកសិដ្ឋានដែលមានមនុស្សប្រមាណ១០០កំពុងស្នាក់នៅ»។
ការងារជួយសង្គ្រោះនិងស្វែងរករបស់ក្រុមអគ្គិភ័យកំពុងប្រព្រឹត្តទៅ តែការងារស្វែងរកជនរងគ្រោះមិនងាយស្រួលទេដោយសារគំនរដីមានកំពស់ដល់ទៅ៣០ម៉ែត្រ៕
ប៉ូលិសរដ្ឋ Queensland បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ រួមមានប៉ូលិសពីរនាក់ខ្មាន់កាំភ្លើង៣ នាក់ និងអ្នកឈរមើលម្នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារ មួយនៅជាយក្រុងប្រទេសអូស្ត្រាលីកាល...
មនុស្សម្នាក់បានស្លាប់ និងជាច្រើនអ្នកទៀតរងរបួស ក្រោយការបំផ្ទុះនៅស្ថានីយនគរបាលក្នុងប្រទេសឥណ្ឌូណេស៊ី
តុប ច័ន្ទសុជាតា -
សារព័ត៌មាន Reuters បានអោយដឹងថា នគរបាលបាននិយាយថា កាលពីថ្ងៃពុធ មានមនុស្សម្នាក់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះមួយនៅឯស្ថានីយ៍នគរបាលក្នុងខេត្តWest Java របស់ប្រទេសឥណ្ឌូនេស៊ីដែលកើតឡើងភ្លាមៗបន្ទាប់ពីបុរសម្នាក់កាន់កាំបិតចូលទៅក្នុងអគារនោះ...
យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ទាក់ជាប់ខ្សែភ្លើងតង់ស្យុងខ្ពស់ ស្ថិតនៅជាយក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បណ្តាលឱ្យដាច់ចរន្តអគ្គិសនីជាហូរហែ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះ Montgomery នៅជាយក្រុងវ៉ាស៊ីនតោន...
ផ្ទុះអាវុធនៅក្នុងសាលារៀនចំនួន២ ក្នុងប្រទេសប្រេស៊ីលនាំអោយមានមនុស្សស្លាប់និងរបួសចំនួន១៦នាក់
តុប ច័ន្ទសុជាតា -
កងកម្លាំងប៉ូលិសប្រេស៊ីលបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងការវាយប្រហារកាលពីថ្ងៃ២៥ខែវិច្ឆិកាលើសាលារៀនចំនួនពីរ បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងយ៉ាងហោចណាស់១៣នាក់រងរបួសនៅក្នុងទីក្រុង Aracruz ក្នុងរដ្ឋ Espirito Santo ប្រទេសប្រេស៊ីល។
យោងតាមអភិបាលរដ្ឋ Renato...
បាញ់ប្រហារនៅផ្សារទំនើបWalmartអាមេរិក ដោយអ្នកគ្រប់គ្រងផ្សារបាញ់សម្លាប់មិត្តរួមការងារ៦នាក់
តុប ច័ន្ទសុជាតា -
អ្នកគ្រប់គ្រងផ្សារដែលបម្រើការងារអស់រយៈពេលយ៉ាងយូរម្នាក់នៅផ្សារទំនើបWalmart នៅរដ្ឋVirginia នៃសហរដ្ឋអាមេរិក បានបាញ់សម្លាប់មនុស្ស៦នាក់ និង៦នាក់ផ្សេងទៀតរងរបួស។
មន្ត្រីប៉ូលីសអាមេរិកទទួលបានការហៅទូរស័ព្ទបន្ទាន់ទៅកាន់ទីកន្លែងកើតហេតុនៅផ្សារទំនើបWalmart នៅទីក្រុង Chesapeake បន្ទាប់ពីខ្មាន់កាំភ្លើងបើកការ បាញ់ប្រហារលើមិត្តរួមការងារនៅក្នុងបន្ទប់បុគ្គលិក។
ប៉ូលីសឱ្យដឹងថា...
តួកគី៖ ក្រសួងការពារជាតិទួកគី បានឱ្យដឹងថា យន្តហោះចម្បាំងទួកគី បានធ្វើការវាយប្រហារតាមដែនអាកាស ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ...
ខ្មា.ន់.កំា.ភ្លើ.ងមួយក្រុមបានបើកការវាយប្រ.ហារទៅលើស្ថានីយនគរបាលជាតិម៉ិកស៊ិក បង្កឱ្យមនុស្ស ៨នាក់.ស្លា.ប់. និង.រ.ង.រ.បួ.សមួយចំនួនទៀត
តុប ច័ន្ទសុជាតា -
ម៉ិកស៊ិកកូ៖ យ៉ាងហោចណាស់មនុស្សចំនួន ៨ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍លបបាញ់ប្រហារនៅឯស្ថានីយនគរបាលមួយកន្លែងនៅក្នុងតំបន់ Celaya រដ្ឋ Guanajuato របស់ប្រទេសម៉ិកស៊ិកកូ។
តាមសេចក្ដីរាយការណ៍ពីមន្រ្តីប្រធានសន្តិសុខសាធារណៈក្នុងតំបន់...