កម្ពុជាប្រកាសដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេសក្រដាសប្រាក់៣ម៉ឺនរៀល

72

រាជរដ្ឋាភិបាលចេញ អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣ម៉ឺនរៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។

យោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិ ស្តីពីការចេញផ្សាយធនប័ត្រ អនុស្សាវរីយ៍ ប្រភេទ ៣ម៉ឺន រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីលក្ខណៈ​​ទូទៅ ដោយទំហំធនប័ត្រ បណ្ដោយ ១៧០ មម ទទឹង ៧៥ មម ពណ៌ចម្បង គឺពណ៍បៃតង ពណ៌ត្នោត និងពណ៍ស្វាយ។

ចំពោះផ្ទៃខាងមុខវិញ គឺផ្ទៃកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បរមរតនកោដ្ឋ នាឱកាសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ក្នុងព្រះបរមរាជវាំងភ្នំពេញ ព្រមជាមួយអក្សរ បីម៉ឺនរៀល ” នៅខាងក្រោម ។

នៅក្នុងសេចក្ដីប្រកាសដដែល បានបញ្ជាក់ទៀតថា ខាងឆ្វេងមានលេខ ៣ម៉ឺនរៀល នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡាខិតមកក្រោមមានរូបចម្លាក់ នាគក្បាល៥ នៅវិមានឯករាជ្យរាជធានីភ្នំពេញ និងមានបង្អួចផ្លារាងចតុកោណស្មើបញ្ឈរកែង ដែលមាន សមាសធាតុជាប៉ូលីមើរនៅអមក្បែរនោះ ។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា ខិតមកក្រោមលេខមាណបោះពុម្ព ដោយទឹកខៅ្មពីរពណ៍ គឺតួមាលានិងលេខ 30 បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនិងលេខ ៦ខ្ទង់ ទៀតបោះពុម្ពដោយទឹកខ្មៅពណ៍ខ្មៅ នៅពីក្រោមនោះមានលេខ “៣០ ០០០ និង ៣០ ០០០” និងមានអក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោម។ នៅគែមខាងស្ដាំនៃ ក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ ៣០ ០០០។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ ៣០ ០០០ ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោមនោះ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០មម កាត់ទទឹង ផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម ។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និង និមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ។

នៅក្នុងសេចក្ដីជូនដំណឹងក៏បាន​បញ្ជាក់អំពី​ផ្ទៃខាងឆ្វេង នៃក្រដាសប្រាក់ដែរ ដោយនៅក្នុងនោះ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការយាងនិវត្តន៍មកកាន់មាតុភូមិវិញរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ និងមានអក្សរ “ បីម៉ឺនរៀល ” នៅពីក្រោម និងអក្សរជាភាសាបារាំង។

ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបវិមានឯករាជ្យនៅរាជធានីភ្នំពេញ ប៉មអេហ្វល នៅទីក្រុងប៉ារីស រូបសន្និសីទនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងមានបង្អួចថ្ល រាងចតុកោណស្មើបញ្ឈរកែងមានសមាសភាពជាប៉ូលីមើរ នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៤មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ ៣០ ០០០ ដែលត្រូវបានបោះពុម្ពតាម បន្ទាត់បញ្ឈរ ។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ” ធនាគារជាតិនៃកម្ពុជា “ខាងក្រោមមានចារឹកអក្សរ” អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១ – ២០២១) ខិតមកក្រោម មានអក្សរ BANQUE NATIONALE DU CAMBODGE ព្រមទាំងលេខ “ 2021 និងលេខ ៣០ ០០០ នៅពីក្រោមនោះ ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់ បញ្ឈរដែលឆ្លុះឃើញលេខ 30 000។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣ ០០០០ រៀល ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ៕

Turbo tech solutions