មន្ត្រីយោធាម្នាក់បាញ់សម្លា.ប់ខ្លួនឯងនៅក្នុងបន្ទប់ទឹករបស់ស្ថានីយ៍ប្រេងឥន្ធន:PPTបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

65

ភ្នំពេញ : បុរសម្នាក់មិនដឹងថាមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរយ៉ាងណានោះទេបានយកកាំភ្លើងខ្លីបាញ់សម្លា.ប់ខ្លួនឯងនៅក្នុងបន្ទប់ទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈpttមួយកន្លែង កាលពីវេលាម៉ោង ៨:១៥នាទីព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស​ ភូមិប្រការ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចម្នាក់បានបង្ហើបថា បុរសដែលបាញ់សម្លា.ប់ខ្លួនឯងមានឈ្មោះឡី​ សុក្រិត​ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីយោធានិងជាថៅកែពុះដីឡូត៍លក់ សព្វថ្ងៃស្នាក់នៅចំនុចកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់ទុកកន្លែងកើតហេតុរួមមាន អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ពេលដែលកម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានចុះដល់កន្លែងកើតហេតុក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសព ពេលដែលពិនិត្យសពរួចសមត្ថកិបានឱ្យដឹងថាជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែនហើយក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions