ក្រសួងសុខាភិបាល៖ សពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ មិនតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ១៩ ទៀតទេ

52

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​២១ ខែតុលា​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច ស្តីពី ការដាក់​ឲ្យ​អនុវត្ត​គោលការណ៍​ណែនាំ ស្តីពី ការគ្រប់គ្រង​សព​អ្នកជំងឺ​ទូទៅ នៅតាម​មន្ទីរពេទ្យ និង​តាម​ផ្ទះ ប្រកបដោយ​សុវត្ថិភាព​។ នោះ​គឺ​សព ដែល​មិនមែនជា​អ្នកជំងឺ​កូ​វីដ​១៩ ហើយ​ស្លាប់​ដោយសារ​ជំងឺ ឬ​មូលហេតុ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ ឬ​នៅតាម​ផ្ទះ មិន​តម្រូវ​ឲ្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ទៀត​ទេ​។

​ក្រសួងសុខាភិបាល ប្រកាសថា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​រោគ​ផ្សេងៗ ជាយថាហេតុ ការគ្រប់គ្រង និង​ចាត់ចែង​សព ត្រូវ​អនុវត្តតាម​វិធានការណ៍​សុខាភិបាល និង​ស្របតាម​ទំនៀម​ទំលាប់​ប្រពៃណី​សាសនា ក្នុង​បរិបទ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ក្នុងនោះ ការគ្រប់គ្រង​សព ត្រូវ​ឈរលើ​គោលការណ៍​គ្រឹះ ៣​យ៉ាង ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​សព និង​រក្សា​តុល្យភាព​រវាង​សិទ្ធិ​របស់​គ្រួសារ​សព និង​ភាពចាំបាច់​ក្នុងការ​បង្ការ​ហានិភ័យ​នៃ​សុខភាព​សាធារណៈ​។  គោលការណ៍​គ្រឹះ ៣​យ៉ាង រួមមាន​៖ ១-​សុវត្ថិភាព​នៃ​ការរៀបចំ​ទុកដាក់​សព ២-​គោរព​សេចក្តីថ្លៃថ្នូរ​របស់​សព និង​៣-​បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​៕​

Turbo tech solutions