រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងដល់បងប្អូននៅតាមបណ្ដោយដងស្ទឹងទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ខណៈពេលនេះមន្ទីរធនធានទឹក បានបន្ធូរទ្វារទឹកចំនួន ៥ទ្វារ

54

បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្ត សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹកចំនួន ៥ទ្វារ ដែលក្នុងនោះទ្វារនីមួយៗ មានកម្ពស់១ម៉ែត្រ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ៕

Turbo tech solutions