ជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩

225

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំំ២០២១ នេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសជាផ្លូវការថា ជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ រស់នៅក្នុងអគារ Prince Tower សង្កាត់វាលវង់ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺម្នាក់នេះ ត្រូវបានរកឃើញវិជ្ចមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង ទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី។

យោងតាមការសន្និដ្ឋានរប់សក្រុមគ្រូពេទ្យបានបញ្ជាក់ថា បុរសជនជាតិចិន អាយុ៤២ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩ ។

ក្រសួងសុខាភិបាល ក៏បានចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសពផងដែរ

Turbo tech solutions
HQP