រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំពង្រឹងការអនុវត្តវិធានការសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការបង្ការ-ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

172

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ យុវជន-យុវនារី កម្មករ-កម្មការិនី និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដូចខាងក្រោម៖

Turbo tech solutions
HQP