ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់ ជាសះស្បើយចំនួន៦៧នាក់ និងស្លាប់ចំនួន៦នាក់ (០៤នាក់អត់បានចាក់វ៉ាក់សាំង)

93

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់, អ្នកជំងឺចំនួន៦៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៤២១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៧៩៧នាក់, ស្លាប់សរុបចំនួន២,៨៥៦នាក់៕

Turbo tech solutions