យ៉ាងហោចណាស់មានមនុស្សចំនួន០៧ នាក់ បានស្លាប់ និងចំនួន១៧ នាក់ កំពុងសង្គ្រោះដោយសារផឹកភេសជ្ជលាយជាមួយអាល់កុល

102

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ពលករចំនួន ២២ នាក់ បានពុលភេសជ្ជៈដួលពេញក្នុងមណ្ឌលចត្តាឡីស័ក ក្រោយ​មកសមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅតាមមណ្ឌលទីពេទ្យបង្អែក និងមន្ទីរពេទ្យបង្អែកកម្ពុជាជប៉ុន ប៉ុន្តែហួសពេលទៅហើយដោយសារតែមានជនរងគ្រោះចំនួន ០៧ នាក់ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យក្នុងនោះមានស្រីម្នាក់ ក្រៅពីនោះនៅមានជនរងគ្រោះកំពុងតែបន្តការជួយសង្គ្រោះជាបន្តបន្ទាប់ទៀតផង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតកើតហេតុគេឃើញពលករប្រុសស្រីជាច្រើនដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលចត្តាឡីស័កកូបធំ ក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២ សៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ បងប្អូនពលករទាំងនោះបាននាំគ្នាទៅទិញភេសជ្ជៈអូរអ៊ីឈិមកលាយជាមួយទឹកអាល់កលហើយនាំគ្នាទទួលទានតែម្ដង។

ប្រភពដដែលបន្តថា ក្រោយពេលទទួលទានរួចបានចំនួន ១០នាទីប៉ុណ្ណោះស្រាប់តែមានបងប្អូនពលករមួយចំនួនបានក្អួតចង្អោរខ្លះទៀតក៏ដួលស្លាប់នៅកន្លែងកើតហេតុស្រាប់តែមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ សមត្ថកិច្ចដែលប្រចាំការនៅទីនោះនាំគ្នាយកររថយន្តទៅសង្គ្រោះភ្លាមតែម្តង។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មកដល់ពេលនេះជនរងគ្រោះក្នុងចំណោម ២២ អ្នកបានបាត់បង់ជីវិតចំនួន ៧ នាក់ហើយក្នុងនោះមានស្រីម្នាក់ លោកបានបន្តទៀតថា ជនរងគ្រោះដែលស្លាប់នោះរួមមាន ម្នាក់បានស្លាប់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយ ៤ នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ មកដល់ម៉ោង ១០ ព្រឹកថ្ងៃទី ១២ នេះ គឺមានពីរនាក់ទៀតបានស្លាប់នៅមន្ទីពេទ្យខេត្តសៀមរាប ចំណែកឯជនរងរបួសកំពុងតែបន្តជួយសង្គ្រោះបន្ទាន់ផងដែរនៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន។


នៅវេលាម៉ោង ១១នឹង២០នាទី ព្រឹកថ្ងៃទី១២វិច្ចការឆ្នាំ២០២១នេះ លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញទៅសួរសុខទុក្ខជនរងគ្រោះដែលពុលភេសជ្ជៈនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដោយពាំនាំថវិកាមួយចំនួនជូនជនរងគ្រោះទៀតផង ក្នុងនោះដែរលោកបានបញ្ជាក់ថា វាជារឿងមួយមិនគួរឲ្យកើតមានប៉ុន្តែបែជាកើតមានស្ដែងៗតែម្ដង ពេលនេះអាជ្ញាធរនឹងមន្ត្រីពេទ្យកំពុងតែធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ថាតើភេសជ្ជៈនោះមានលាយអ្វីឲ្យពិតប្រាកដ ទើបឈានដល់ការពុលរហូតដល់ស្លាប់យ៉ាងដូច្នេះ ក្នុងនោះដែរលោកអភិបាលក្រុងបានជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសូមឱ្យមានការឆាប់ជានឹងវិលទៅជួបជុំគ្រួសារវាពេលខាងមុខនេះកុំបីខាន៕

Turbo tech solutions