ចាប់ខ្លួនអ្នកទោសបានម្នាក់ទៀតហើយ ជាមេក្លោងហែកគុកនៅខេត្តស្ទឹងត្រែង

130

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មេក្លោងដែលនាំគ្នាហែកគុក ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួនបានហើយ ខណៈអ្នកទោសចំនួន ៣នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមតាមចាប់ខ្លួនយកមកវិញ ។

បន្ទាប់ពីពួកគេចំនួន ៧នាក់ បាននាំគ្នាហែកគុក កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចចម្រុះចាប់ខ្លួនបានមកវិញមានចំនួន ៤នាក់ហើយ ។

អ្នកទោសដែលត្រូវគេចាប់បានកាលពីព្រឹកមិញនេះមានឈ្មោះ ចាក់លី ចឺតាលី ត្រូវបានតុលាការផ្តន្ទាទោសអោយជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មេក្លោងរូបនេះ ជាអ្នកផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយក្រហាយទឹក និងនៅក្នុងព្រៃថែមទៀតផង។

Turbo tech solutions