អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំឈ្នះមេដាយមាសពិភព​លោកកីឡាប៊ូលប៉េតង់ នៅអេស្ប៉ាញ

114

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡាប៊ូល ប៉េតង់ វិញ្ញសារវាយយកពិន្ទុ នៅអេស្ប៉ាញ ក្រោយឈ្នះថៃ ៣៩ ទល់២៧។

កីឡាការិនីរូបនេះបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្ដាច់ព្រាត់ ហើយមុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឲ្យកីឡាការិនីអ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ២០២១។

សូមជំរាបថា ក្រុមកម្ពុជានៅមានសង្ឃឹមមេដាយបន្ថែមទៀត ដោយសារបានឡើងវគ្គបន្តហើយ គឺក្រុមនារី ៣ នាក់ បន្ទាប់ពីឈ្នះវគ្គជម្រុះយប់មិញ៕

Turbo tech solutions