តើអតីត​ព្រះ​នាង​ជប៉ុន Mako​ នឹងស្វាមី រស់នៅ​​ក្នុង​ជីវិត​បែបណា ក្រោយ​​ក្លាយជា​រាស្ត្រ​សាមញ្ញ?​

155

ជប៉ុន៖ អតីត​ព្រះ​នាង​ជប៉ុន Mako បាន​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋអាមេរិក​ហើយ​ជាមួយនឹង​ស្វាមី​របស់​ព្រះ​នាង​ឈ្មោះ Ke Komuro ដើម្បី​រស់នៅ​ក្នុង​ជីវិត​ជា​រាស្ត្រ​សាម​ញ្ញា ក្រោយ​ពេល​បោះបង់​ឋានៈ​សែ​រាជវង្ស​ជប៉ុន​។

ព្រះ​នាង និង​លោក Kei Momuro ដែល​ទើបនឹង​រៀប​ការ​ហើយ​ថ្មី​ៗ​កាលពី​ខែ​មុន បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​ព្រឹក​ម្សិលមិញ​នេះ​។

អ្នក​ទាំង​ពីរ​នឹង​ជួល​អា​ផា​មិន​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង New York កន្លែង​ដែល​លោក Ke Momuro បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ច្បាប់​។

បើ​តាម​ច្បាប់​របស់​ជប៉ុន សមាជិក​ស្រី​នៃ​គ្រួសារ​អ​ធិ​រាជ្យ​ជប៉ុន​ត្រូវ​បោះបង់​ចោល​ឋានៈ​របស់​ពួក​គេ នៅ​ពេល​រៀប​ការ​ជាមួយនឹង​រាស្ត្រ​សាមញ្ញ​។

អ្នក​ទាំង​ពីរ​ត្រូវ​បានការ​ពារ និង​អម​ដំណើរ​ដោយ​ប៉ូ​លី​ស និង​សន្តិសុខ​យ៉ាងច្រើន​នៅ​ខណៈ​ពួក​គេ​ដើរ​ចេញពី​ព្រ​លាន​។ មាន​អ្នកការ​សែត​ជាង ១០០​នាក់​ចោមរោម និង​តាម​ផ្តិត​យក​រូបភាព​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​មិន​បាន​ឆ្លើយ​សំណួរ​អ្វី​ឡើយ​នឹង​អ្នកកាសែត​។

មានការ​ចុះ​ផ្សាយ​ថា ព្រះ​នាង​នឹង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង​។ ទោះ​យ៉ាងណា ព្រះ​នាង និង​ស្វាមី​កំពុង​តែ​ជួប​បញ្ហា​លើ​ផែនការ​របស់​ពួក​គេ​កាលពី​ខែ​មុន បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​ថា លោក Kei Komuro ធ្លាក់​ក្នុង​ការ​ប្រឡង​ចូល​គណៈមេធាវី​។ រាល់​អនាគត​មេធាវី​ត្រូវ​តែ​ឆ្លងកាត់​ការ​ប្រឡង​ដើម្បី​អាច​ធ្វើ​ជា​មេធាវី​បាន​នៅ​អា​មេ​រិ​ក​។ លោក​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​ស្មៀន​ផ្នែក​ច្បាប់​។

សូម​រម្លឹក​ថា នៅ​ពេល​រៀប​ការ​កាលពី​ខែ​មុន អ្នក​ទាំង​ពីរ​មិន​បាន​ធ្វើ​ពិធី​មង្គលការ​តាម​លក្ខណៈ​គ្រួសារ​រាជវង្ស​ឡើយ និង​បាន​បដិសេធ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ពេល​ចាក​ចេញពី​រាជវង្ស​។

អតីត​ព្រះ​នាង Mako ដែល​ជា​ក្មួយ​ស្រី​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito គឺជា​សមាជិកគ្រួសារ​រាជវង្ស​ជប៉ុន​ដំបូង​បង្អស់​ដែល​បាន​បដិសេធ​ការ​ផ្តល់​ឲ្យ​ទាំង​ពីរ​ខាងលើ​៕

ប្រភព​៖ BBC

Turbo tech solutions