ផ្ទះ​របស់​គ្រូ​ទស្សន៍​ទាយ បាន​ឆ្លង​ចរន្ត​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

136

​ភ្នំពេញ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះល្វែង​មួយ​កន្លែង​ដែល​ត្រូវ​គេ​ដឹង​ថា ជា​ផ្ទះ​របស់​គ្រូ​ទស្សន៍​ទាយ បាន​ឆ្លង​ចរន្ត​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​ប្រជាពលរដ្ឋ​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ទាំង​មេឃ​កំពុង​តែ​ភ្លៀង​ខ្លាំង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​តា​ងួ​ន​២ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ទេព បូ​វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​គ្រូទាយ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ នៅ​ពេល​នោះ​ពួក​គាត់​បាន​ជុំ​គ្នា​នៅ​ជាន់​ក្រោម​ទាំងអស់​គ្នា​… លុះ​ក្រោយមក​ក៏​បានលឺ​បងប្អូន​ប្រជាពលរដ្ឋ​ស្រែកហៅ​ថា «​ភ្លើង​ឆាបឆេះ​ផ្ទះ​» ក៏​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​រត់​ចេញពីផ្ទះ​មក ក៏​ឃើញ​អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​ទៅ​ហើយ ផ្អើល​ប្រជាពលរដ្ឋ​ក៏​បាន​ទាក់ទង​ទៅ​ប្ដឹង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ចំនួន​៣​គ្រឿង ។

ម្ចាស់ផ្ទះ​រង​គ្រោះ​បន្ត​ថា រយៈពេល​ជាង​មួយ​ម៉ោង ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ទាំងស្រុង ។ បន្ទាប់​មក​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​បើក​ត្រឡប់​ទៅ​គោលដៅ​វិញ​អស់​ទៅ ដោយនៅ​ខាង​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​ម្ចាស់ផ្ទះ និង​បូក​សរុប​សម្ភារៈ​ដែល​ខូចខាត​ដោយសារ​អគ្គិភ័យ​លេប​ត្របាក់​នេះ ដើម្បី​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​។

ក្រោយ​ពេល​កើតហេតុ សម្ភារៈ​ដែល​ត្រូវ​បាត់បង់​ខូចខាត​រួម​មាន ៖ កង្ហារ​៣​គ្រឿង និង​ពូក​២ ព្រមទាំង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។ ហើយ​អគ្គិភ័យ​ខាងលើ​នេះ មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ និង​បាន​ប្រើប្រាស់​រថយន្ត​ព​ន្ល​យ់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទើបបាន​រលត់​ទាំងស្រុង ៕

Turbo tech solutions