​ សមត្ថកិច្ចចម្រុះរឹបអូស​ថ្នាំបុរាណ​ចិន​ ឧបករណ៍​តេស្ត​កូ​វីដ​១៩ ​​គ្មាន​ច្បាប់​ ក្នុងហាង​ជី​ង​ឡុង

80

បន្ទាយមានជ័យ៖ មន្ត្រីចម្រុះ​បាន​ចុះ​ឆែកឆេរហាង​ជី​ង​ឡុង​ដែល​លួចលក់ថ្នាំបុរាណ​ចិន ​និង​ឧបករណ៍​ធ្វើតេស្ត​កូ​វីដ​ ១៩​ ដោយគ្មាន​ច្បាប់​អនុញ្ញាត ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សំអុល អនុប្រធាន​លេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានប្រាប់កាសែតក្នុងស្រុកថា ការចុះបង្ក្រាបហាង​ជី​ង​ឡុង​លួចលក់ថ្នាំបុរាណ​ចិន​ និង​ឧបករណ៍​តេស្ត​កូ​វីដ​.១៩​ មានចូលរួម ពី​លោក ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា ព្រៈ​រាជអាជ្ញា​រងសាលាដំបូង​ខេត្តបន្ទាយមានជ័យ រួម​នឹង​ក្រុមគ្រូពេទ្យជំនាញ ដើម្បី​ពង្រឹង​ផលិតផលក្លែងក្លាយ​ក្នុងស្រុកឲ្យមាន​គុណភាព​លើ​ទីផ្សារ ​រួមទាំង​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ។

កម្លាំងសមត្ថកិច្ចចម្រុះ រកឃើញ​មានឱសថ​LIANHUA QINGWEN JIAONANG ចំនួន​១៣​កេស​ក្នុង​១​កេស​ស្មើ​៤០០​ប្រអប់ VITAMIN.C​ ចំនួន​២​កេស​ស្មើ​៤០០​ដប ឧបករណ៍​តេស្ត​កូ​វីដ​១៩​ចំនួន​២​កេស ស្មើ​៦០០​តេស្ត ឱសថ​និង​បរិក្ខា​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាតគ្មាន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សំអុល បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពេល​ចុះ​ពិនិត្យ​និង​រកឃើញ​ឱសថ​និង​បរិក្ខា​ពេទ្យ​ទាំងនេះ​គ្មាន​ច្បាប់​អនុញ្ញាតិ​ និង​ប្រភព​មិន​ច្បាស់លាស់​ ​ព្រៈ​រាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត បានសម្រេច​ធ្វើការ​ឃាត់​វត្ថុតាង​ជា​បណ្តោះអាសន្ន​ ហើយ​តម្រូវឲ្យម្ចាស់​ទីតាំង​ជា​អ្នក​មើលថែ​ដោយ​ខ្លួនឯង​និង​តម្រូវឲ្យម្ចាស់​ចូលទៅ​បំភ្លឺ​លើ​ករណីនេះ​ផងដែរ​៕

Turbo tech solutions