សុខា តារា TikTok អត់​លុយ​ដើរ​លេង​បុណ្យ​អុំទូកទៅលួច​ទូរស័ព្ទ​ដៃគេ ចុងក្រោយត្រូវជាប់​ពន្ធនាគារ​

98

ត្បូងឃ្មុំ៖ នាង ថន សុខា ដែល​ជាតា​រា​ល្បី​មួយ​រូប​លើ​បណ្តាញ​សង្គម Tik Tok ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​លួច​»។

តាម​ប្រភព​ព័ត៌មានដែរ​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​បានឱ្យ​ដឹង​ថា ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ឃុំខ្លួន​នាង ថន សុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​រួចរាល់​ពាក់ព័ន្ធ​ពី​បទល្មើស «​លូច​»។

យោង​តាម​មាត្រា ៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​លួច ជា​ការ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេង​ៗ​របស់​អ្នក​ដទៃ តាម​គ្រប់​មធ្យោបាយ ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​ខ្លួន ។ អនុលោម​បាន​មាត្រា ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​ថា បទល្មើស​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចាប់ពី​៦​ខែ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល ដល់ ៦ លាន​រៀល​។

ឈ្មោះ​ថា ថន សុខា ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ចាប់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​.​លួច (​លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង​) កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ នៅ​ចំណុច​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិហារ​លួង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើការ​សាកសួរ ។ ទីបំផុត​! តារា Tik Tok ថន សុខា ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ចថា ដោយសារ​មូលហេតុ​អត់​លុយ​ដើរ​លេង​បុណ្យ​អុំទូក ។

Turbo tech solutions