កម្លាំងទាហានថៃ បានឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី ៥៧នាក់ បម្រុងឆ្លងដែនខុសច្បាប់

73

បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងទាហានប្រាណទី១២ ប្រចាំស្រុកតាប្រាយ៉ានិង កងកម្លាំងបូរ​ផា បានចុះល្បាតនិងត្រួតពិនិត្យក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យដើរតាមច្រករបៀង សំដៅមកប្រទេសថៃ ត្រង់បរិវេណបង្គោលគីឡូម៉ែត្រ២៧-២៨ ភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចំនួន៥៧នាក់ ក្នុងនោះប្រុស៣០ ស្រី២០ និងក្មេង០៧នាក់ ហើយក៏ធ្វើការឃាត់ខ្លួន។

បន្ទាប់មកសមត្ថកិច្ចថៃអនុវត្តបានត្រួតពិនិត្យតាមវិធានសុខាភិបាល នឹងត្រួតពិនិត្យរកឯកសារ ប្រជាពលរដ្ឋទាំងនោះមិនមានឯកសារធ្វើដំណើរនោះឡើយ។ ពេលសមត្ថកិច្ចថៃសួរនាំមានពលរដ្ឋខ្មែរមកពីខេត្តបាត់ដំបង៦នាក់,បន្ទាយមានជ័យ ៣០នាក់, ឧត្តមានជ័យ១០នាក់, សៀមរាប២នាក់ និងកំពង់ធំ៩នាក់ ដោយពួកគាត់មានបំណង ចង់ធ្វើដំណើរទៅធ្វើការខាងសំណង់នៅក្រុងបាងកក,ឈុនបុរី ,ខេត្តចះឆឺងសៅ ,សមុទ្រប្រាកាន ,ខេត្តនន់បុរី និងខេត្តប៉ះធំថានី

សមត្ថកិច្ចថៃបញ្ជាក់ថា៖ សម្រាប់ពលករខ្មែរខាងលើ ពួកគាត់បានឆ្លើយថាចំណាយប្រាក់ធ្វើដំណើរទៅខេត្តផ្សេងៗរបស់ថៃ ក្នុងម្នាក់ៗចាប់ពី៧,០០០ដល់៨,០០០បាត ដោយចំណាយឲ្យមេខ្យល់មុន១,០០០បាតក្នុងម្នាក់ នៅពេលដល់គោលដៅទើបឲ្យគ្រប់ចំនួន ក្រោយសួរនាំ សមត្ថកិច្ចថៃបាននាំខ្លួនពលករខ្មែរទាំង៥៧នាក់ មកសួរនាំបន្ថែមនៅទីបញ្ជារការកងអនុសេនាធំទី១២០៣ និងបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

Turbo tech solutions