ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៧នាក់ ជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន០៥នាក់ (០៣នាក់អត់បានចាក់វ៉ាក់សាំង)

58

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៧នាក់, អ្នកជំងឺចំនួន៤០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៩០៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,២៨៦នាក់, ស្លាប់សរុបចំនួន២,៩០៥នាក់៕

Turbo tech solutions