ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៩នាក់ ជាសះស្បើយចំនួន៣៤នាក់ និងស្លាប់ចំនួន០៤នាក់ (០២នាក់អត់បានចាក់វ៉ាក់សាំង)

53

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៩នាក់, អ្នកជំងឺចំនួន៣៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ ២នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមការប្រកាសថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,៩៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៣២០នាក់, ស្លាប់សរុបចំនួន២,៩០៩នាក់៕

Turbo tech solutions