នាយករដ្ឋមន្ត្រីប្រកាសថា កម្ពុជាបើកប្រទេសឡើងវិញគ្រប់​វិស័យ ​គ្មាន​សញ្ញា​ថា​នឹង​ដើរ​ថយក្រោយ​វិញ​នោះ​ទេ

71

កំពង់ចាម៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​បាន​ប្រកាស​ពេញ​ដោយ​សុទិដ្ឋិនិយមថា ​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ​គ្រប់​វិស័យ ហើយ​គ្មាន​សញ្ញា​ថា​នឹង​ដើរ​ថយក្រោយ​វិញ​នោះ​ទេ ។

ថ្លែង​ចេញពី​ខេត្តកំពង់ចាម ទីកន្លែង​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លងទន្លេ​មេគង្គ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ សម្តេច​មាន​ប្រសាសន៍​ថា សម្តេច​សម្តែង​ក្តី​រីករាយ​ជា​អនេក​ដែល​ពលរដ្ឋ​ខ្មែរ បាន​នឹង​កំពុង​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ​បាន​យ៉ាង​ល្អ និង​សស្រាក់សស្រាំ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ រហូត​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​ថ្ងៃ​ម្សិលមិញ គឺ​ការ​ឆ្លង​ត្រឹម ៣៩ នាក់ គឺ​កម្រិត​ក្រោម​៥០​នាក់ ក្នុង​មួយ​ថ្ងៃ ។

សម្តេច​បាន​បន្ត​ថា សម្តេច​សូម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន ហើយ​ការ​សម្រេច​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ពេល​នេះ គឺ​សម្តេច​ប្រកាស​ថា​នឹង​បន្ត​បើក​ប្រទេស​ពេញលេញ ដោយ​មិន​ថយក្រោយ​នោះ​ទេ ខណៈ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប កំពុង​ជ្រួល​ច្រឡំ​ពេញ​ដោយ​បាតុកម្ម ព្រោះ​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប គ្រោង​នឹង​បិទ​ប្រទេស​ឡើង​វិញ នាំ​ឱ្យ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ក៏​មិន​សប្បាយចិត្ត និង​អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង​ក៏​ធ្វើ​បាតុកម្ម​ប្រឆាំង​ផង​ដែរ ៕

The Check in area at departures, Phnom Penh International Airport, Cambodia Photo by David Sutton/themangoroad.com
Turbo tech solutions