ប្រទះឃើញបុរសអនាថាម្នាក់ដេកស្លាប់លើចញ្ចើមផ្លូវ ក្នុងខណ្ឌដូនពេញ

354

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសអនាថាម្នាក់បានដេកស្លាប់លើជញ្ជើមផ្លូវដោយពុំទាន់ដឹងមូលហេតុ នៅវេលាម៉ោង៤:១៥នាទីល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្រោយមន្ទីរពេទ្យព្រះកេតុមាលា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍បឋមចេញពីកន្លែងកើតហេតុបានអោយដឹងថា សាកសពដែលត្រូវបានគេប្រទះឃើញនេះ គឺមិនទាន់មានប្រភពច្បាស់ការណាអាចបញ្ជាក់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែប៉ាន់ស្មានថាជាបុរសអនាថាមានវ័យខ្ទង់៤៥ឆ្នាំ ពាក់ខោខ្លីត្រឹមក្បាលជង្គង់ពណ៍ខ្មៅនិងអាវយឺតដៃខ្លីពណ៍ស្វាយ សម្បុរខ្មៅស្រឯម តែប៉ុន្នោះ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុពិនិត្យទៅលើសាកសព និងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

Turbo tech solutions
HQP