កម្លាំង​នគរបាល​ការពារ​ព្រំដែន​ចុះល្បាតប្រទះឃើញ គ្រឿងញៀន​ឆ្លង​ដែនទម្ងន់ប្រហែល​១៧០​គីឡូក្រាម ខណៈ​​ជនសង្ស័យ​រត់​​បាត់ស្រមោល

104

ស្ទឹងត្រែង​៖ ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​គេចខ្លួន​បាត់ ខណៈ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ល្បាត​តាម​ដង​ទន្លេ ដោយ​មានការ​សង្ស័យ ហៅ​ត្រួតពិនិត្យ ស្ថិត​នៅ​ចំណុច​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយសែន​ជ័យ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤​វិច្ឆិកា​ ២០២១​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា​ កាលពីវេលា​ម៉ោង​ខាងលើ ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​ចុះ​ល្បាត​តាម​ដង​ទន្លេ​ក៏​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​បើកបរ​ពី​កោះ​ស្តាំ ស្រុក​មឿង​ខូង ប្រទេស​ឡាវ ឆ្លងកាត់​ចូក​ទឹកដី​ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ​កម្ពុជា ។

ប្រភពបន្តថា ពេលនោះដោយ​ឃើញ​លើ​ទូក​ដឹក​សុទ្ធតែ​កា​រ៉ុ​ង​ជាច្រើន ក៏សង្ស័យ​ជា​របស់​គេចពន្ធកម្លាំង​​នគរបាល​បាន​ដេញ​តាម​អោយ​ឈប់​ដើម្បី​ត្រួតពិនិត្យ រហូត​ដល់​ចំណុច​កោះ​ល្ង តែជនសង្ស័យបាន​បើក​​ទូក​​​រត់ឡើង​គោក​រួចរត់គេច​ខ្លួន​បាត់​ស្រមោល កម្លាំងនគរបាល​បាល​ឆែក​ក្នុង​កា​រ៉ុ​ង​នោះក៏ប្រទះ​ឃើញ​សុទ្ធ​សឹង​ជា​ថ្នាំញៀន​ទាំងអស់​។

នគរបាល​ការពារ​ព្រំដែន​ម្នាក់​អោយ​ដឹង​ថា​ បន្ទាប់​ការ​គ្រប់គ្រង​បទល្មើស​ខាង​ជាប់​ក៏​ពិនិត្យ​ក្នុង​កា​រ៉ុ​ង​ពណ៌​ផ្ទៃមេឃ​ឃើញ​កញ្ចប់​គ្រឿងញៀន​ចំនួន​១៧០​ដុំ ប្រហែល​១៧០​គីឡូក្រាម នាំមក​បញ្ជាការដ្ឋាន​វ​រការពារ​ព្រំដែន និង​បន្ត​រាយការណ៍​ជូន​ថ្នាក់​ដឹង​នាំ​តាម​ថា​នា​នុ​ក្រម និង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់​ផង​ដែរ​ ៕

Turbo tech solutions