និស្សិតដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ពេលនេះស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្តល់អាហារូបករណ៍ដល់និស្សិតសម្រាប់ឆ្នាំសិក្សា២០២២ ហើយ

74

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្តីរីករាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖

១.លក្ខខណ្ឌជ្រើសរើស៖
-កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ
-ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង។
-ត្រូវការធនធាន ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង ៥លានយ៉េនក្នុង១ឆ្នាំ។
-មានកម្រិតភាសាជប៉ុនល្អ។
-មានពិន្ទុ GPA យ៉ាងតិច ២.៥ ឬប្រហាក់ប្រហែល
-មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន ឬសកលវិទ្យាល័យ។
-មិនកំពុងទទួលអាហាររូបករណ៍ដទៃ។

២.អត្ថប្រយោជន៍៖
-ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន ១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣)។
-ប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន (សម្រាប់និស្សិតចូលរៀនឆ្នាំទី១) ។

ប្អូនៗសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ត្រូវទាញយក​ឯកសារតាមតំណរភ្ជាប់នេះ៖ https://khley.com/MBC ឬ ស្គេន QR Code ខាងក្រោម រួចផ្ញើឯកសារច្បាប់ដើមមកស្ថានទូតឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ៕ADVERTISING

ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

Turbo tech solutions