ជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជិត២៥ គីឡូក្រាមបង្រ្កាបនៅរាជធានីភ្នំពេញត្រូវបានបញ្ជូនទៅកាន់តុលាការ

130

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការបង្ហាញមុខជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន២៥គីឡូក្រាម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាសាធារណៈ មុននឹងបញ្ជូនជនសង្ស័យទាំងនេះទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

គួររំលឹកឡើងថាកាលថ្ងៃទី២៥ ខែវច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:   គោលដៅទី១: នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២: ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តើគាត់បានខ្លួនជនសង្ស័យចំនួន៣នាក់ :  

១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ។

២-ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B

៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ វៀតណាម។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន

   -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ២៤ គ.ក្រ ០៤២ក្រាម។

   -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១១៨.៣៩ក្រាម។

   -កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។

          សរុប សារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាម 

សារធាតុផ្សំ  ១ គ.ក្រ ០១០.១១ ក្រាម ។

  ជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Turbo tech solutions