នគរបាលខណ្ឌកំបូលឃាត់ខ្លួនអ្នកលេងTikTokល្បីឈ្មោះរហ័សនាម និចហ្ស៊ីន ក្រោយត្រូវនារីម៉ាស្សាកោសជប់ម្នាក់ចោទថាបានរំលោភ និងលួចទូរសព្ទ័និងលុយរបស់នាង

124

ភ្នំពេញ ៖កម្លាំងនគរបាលនៃអធិកាដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានរហ័សនាមថាក្នុងបណ្តាញសង្គមtiktok​ថា និចហ្សីន​ ជាប់ពាក់ព័ន្ធករណី រំលោភសេពសន្តវៈលើនារីម៉ាស្សា កោសជប់ ព្រមទាំងលួចទូរស័ព្ទដៃ និងកាបូបលុយ កាលពីវេលាម៉ោង២៤:០០នាទី ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។

ជនសង្ស័យឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ចំណែកឯជនរងគ្រោះឈ្មោះ ស ស.អ ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សា កោសជប់ មានទីលំនៅបច្ចុប្បន្នភូមិគោកឃ្លាង សង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមFacebook អ្នកទាំងពីរបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះ ក្រោយពីត្រឡប់មកវិញជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ ចំនុចដីវាលក៏បានធ្វើសកម្មភាពតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Turbo tech solutions