​«​សិលាបដ្ត​បណ្ដាសា» និងដាក់បណ្ដាសាជនណាដែលមានបំណងបំផ្លាញទ្រព្យសម្បត្តិ​សាធារណៈ​

117

​ព្រះ​សីហ​នុ៖ ថ្លែង​ក្នុង​ពិធី​ប្រតិស្ឋ​អធិដ្ឋាន​សិលាបដ្ត​បណ្តាសា សាប​សិលា និង​សិលា​ចាំ​ស្នេហ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម គួ​ច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ​ការ​តម្កល់​សិលាចារឹក​បណ្ណា​សានៅ​តាម​ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ ជា​ប្រការ​មួយ​ដែល​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់​របស់​រដ្ឋ ប្រកាសប្រាប់​ដល់​សាធារណជន ​បាន​ជ្រាប​អំពី​ការ​គិតគូ​រដល់​ប្រយោជន៍​សាធារណៈ​ដែល​កន្លង​មក​ តែង​មានការ​កេង​ប្រ​វ័ញ្ច រំលោភ​បំពាន ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។

ម្យ៉ាងវិញទៀត ​ដី​ឆ្នេរ​មួយ​ភាគ ត្រូវ​បាន​ទទួល​មក​វិញ​ដោយ​ការ​បរិច្ចាគ​ពី​ម្ចាស់ទ្រព្យ ដែល​បាន​បង្ហាញ​ពី​ការ​ចូលរួម​ដោយ​ពេញលេញ ជាមួយនឹង​ការ​អភិវឌ្ឍន៍សង្គម ហើយ​អ្នក​ទាំងនោះ​ក៏​តែង​មានការ​ព្រួយបារម្ភ​ផង​ដែរ ដោយ​ខ្លាចក្រែង ទ្រព្យ​ទាំងនោះ​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​វិញ ទើប​ការ​សាង​សិលាចារឹក​បណ្តាសា​នេះ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​របស់​រដ្ឋ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​មហាជន ។

ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា សមិទ្ធផល​ទាំងនេះ​ផ្ដើម​ចេញពី​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រោម​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទុក​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​ទាំង​អស់នេះ​ឱ្យ​បាន​ស្ថិតស្ថេរ​ចិ​រកា​លត​រៀង​ទៅ​ ។


គួរ​បញ្ជាក់​ផង​ដែរ យោង​តាម​វចនានុក្រម​ខ្មែរ ពាក្យ​បណ្ណាសាបាន​ពន្យល់​ថា ជា​ពាក្យ​ផ្តន្ទាពាក្យ​ជេរប្រទេច ពាក្យ​​ឱ្យ​គេ​វិនាស​ហិនហោច​។ ពាក្យ​បណ្ណា​សា​នេះ​ ត្រូវ​នឹង​ពាក្យ​ប្រើ​ក្នុង​សិលាចារឹក បុរាណ​ថា គាប​, សាប ឬ សាប​ថ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​សង្គម​ខ្មែរ​បុរាណ​។ គេ​ឃើញ​វត្តមាន​ពាក្យ​បណ្ណាសា មាននៅ​ក្នុង​សិលាចារឹក​បុរាណ​តាំងពី​ស​.​វ​.​ទី​៧​មក ហើយ​ពាក្យ បណ្តាសា​នេះ ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​បំផុត និង​មាន​សិលាចារឹក​ជា​ច្រើន​ត្រូវ​បាន​បញ្ចប់ ដោយ​ពាក្យ​បណ្តាសា ដើម្បី​ថែរក្សា​របស់ទ្រព្យ​សាធារណៈ​ឱ្យ​គង់វង្ស និង​គោរព​ដល់​អ្នក​ដែល​បាន បរិច្ចាគ​ធនធាន និង​កម្លាំង​ដើម្បី​សាង​របស់​នោះ​ជា​ប្រយោជន៍ ទើប​គេ​ដាក់​បណ្ដាសា​ដល់​បុគ្គល ឬ​ក្រុម​ណា​ដែល​បំពាន​ធ្វើ​ឱ្យ​ខូចប្រយោជន៍​សាធារណៈ​។

ចំពោះ​អ្នក​ដែល​បំពាន នឹង​ត្រូវ​ទទួលទោស​ទណ្ឌ គឺជា​ច្បាប់​របស់​ប្រទេស​តាម​ផ្លូវលោក ហើយនឹង​ទទួល​នូវ​អំពើ​បាប​ផ្សេង​ៗ ជា​ច្បាប់​នៃ​សាសនា​តាម​ផ្លូវ​ព្រះធម៌​ផង​ដែរ​។​ ពិធី​ប្រតិស្ឋ​អធិដ្ឋាន សិលា​បណ្តាសា​នៅ​ពេល​នេះ ជា​ការ​តាំង ឬ​តម្កល់​ផ្ទាំង​សិលា​ចារឹក​ដែល​មានពាក្យ​ផ្តន្ទា ចារឹក​លើ​ផ្ទៃ​ផ្ទាំងសិលា ឱ្យ​ស្ថិត​នៅ ឱ្យ​តាំងនៅ​យូរអង្វែង កុំឱ្យ​សេចក្តី​វិនាស​ទាំងឡាយ មាន​វិនាស​ដោយសារ​គេ​បំផ្លាញ​ជាដើម និង​តាំង​ជា​វត្ថុ​ស័ក្តិសិទ្ធិ យូរអង្វែង​ក្នុង​ទីឋាន​នេះ មិន​ឱ្យ​មាន​អ្នក​លួច ឬ​អ្នក​បន្លំ​។

Turbo tech solutions