ជនដែលបានកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវបានអាជ្ញាធរ កសាងសុំនុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ហើយ

125

សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងដែលជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្តាក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានក្រុង-ស្រុកចំនួន០៦ជាប់នៅបឹងទន្លេសាបក្នុងនោះមាន ស្រុកក្រឡាញ់, ស្រុកពួក, ក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម, និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា។ សម្រាប់តែនៅក្នុងភូមិសាស្រ្តក្រុងសៀមរាបមួយមាន ព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនមានចំនួន១០០ហិកតា ដែលមានជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ ដោយឡែកសម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង។

ឯកឧត្តមបន្តថា តំបន់ទន្លេសាប ដែលជាប់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺសុទ្ធតែជាតំបន់ដែលមានសក្តានុពល ហើយព្រៃលិចទឹកទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់ជម្រកត្រី និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ ដូច្នេះបើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និងមានការថយចុះ។

ប្រភព៖ ក្រសួងព័ត៌មាន

ADVERTISING

Turbo tech solutions