ច្រាំងទន្លេមេគង្គដែលបានបាក់ចូលដល់ទ្រូងផ្លូវហើយមានសភាពធ្ងន់ធ្ងរខ្លាំងនោះ ពេលនេះអាចធ្វើដំណើរបានវិញហើយ

149

កណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មកដល់រសៀលនេះ មានរយៈពេល ៧ថ្ងៃក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចប់ការងារការពារច្រាំងទន្លេមេគង្គបន្ទាន់ និងបណ្តោះអាសន្ន នៅភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងបានដាក់ឲ្យធ្វើចរាចរណ៍វិញបានហើយ សម្រាប់តែរថយន្តទេសចណ៍ប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានជូនដំណឹងពីការបិទចរាចររថយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវលេខ ៧០អា នៅក្នុងចន្លោះភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្ដោះអាសន្ន ដោយមូលហេតុបាក់ច្រាំងទន្លេចូលដល់ទ្រូងផ្លូវមានសភាពធ្ងន់ធ្ងរ ដែលមិនអាចអោយរថយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់បាន ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

ADVERTISING

ADVERTISING

Turbo tech solutions