ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់ ជាសះស្បើយចំនួន១៩នាក់ និងស្ល.ា.ប់ចំនួន០៥នាក់ (០៤នាក់អត់បានចាក់វ៉ាក់សាំង)

105

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣នាក់, អ្នកជំងឺចំនួន១៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ៤នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,១៨៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៥៤៨នាក់, ស្លាប់សរុបចំនួន២,៩៤៩នាក់៕

Turbo tech solutions