ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦នាក់ ជាសះស្បើយចំនួន១៨នាក់ និងស្លាប់ចំនួន០៣នាក់ (០១នាក់អត់បានចាក់វ៉ាក់សាំង)

73

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៦នាក់, អ្នកជំងឺចំនួន ១៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន០៣នាក់ (ក្នុងនោះ ០១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,២៧២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៦២៧នាក់, ស្លាប់សរុបចំនួន២,៩៦៣៕

Turbo tech solutions