សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទាមទារឲលោកមេទ័ពវៀតណាម ទទួលបន្ទុកតាមព្រំដែនធ្វើការ​សុំទោសមកកម្ពុជា ដែលបាននិយាយចោទប្រកាន់ថា ​ការ​ឆ្លង​កូវីដ​នៅ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា

104

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wen tian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០គីឡូម៉ែត្រ​។

ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗលើឧត្តមសេនីយ៍យោធាវៀតណាមម្នាក់ទទួលបន្ទុកព្រំដែន គឺលោកឧត្តមសេនីយ៍ Hoàng Xuân Chiến ដែល​បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​​មានថា ការឆ្លងកូវីដ​នៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានហូរពីកម្ពុជាចូលទៅវៀតណាម។ សម្តេចតេជោ ​បានប្រតិកម្មធ្ងន់ៗឱ្យឧត្តមសេសនីយ៍រូបនោះធ្វើការសុំទោស ព្រោះសំដីបែបនេះ ជាការប្រមាថ មក​លើ​កម្ពុជា៕

Turbo tech solutions