តាមរយះការសិក្សាមួយបានបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុងអាចចម្លងបានលឿនជាង​ប្រភេទ DeltaឬBeta

83

សិង្ហបុរី៖ ការសិក្សាមួយរបស់អាជ្ញាធរសុខាភិបាលសិង្ហបុរីកាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ម្សិលមិញនេះបានបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុងពិតជាមានសមត្ថភាពអាចចម្លងបានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បើប្រៀបធៀបនឹងមេរោគនៃជំងឺកូវីដ ១៩​ប្រភេទ DeltaឬBeta។ បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia ថា វ៉ារ្យ៉ង់អូមីក្រុងគឺមានលទ្ធភាពខ្ពស់ក្នុងការឆ្លងទៅកាន់បុគ្គលដែលទើបបានជាសះស្បើយពីជំងឺកូវីដ ១៩ រួច។

បើទោះជាមានការរកឃើញដូចនេះក៏ពិតមែន តែអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅតែជាជម្រើសដ៏ល្អបំផុតដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃមេរោគបំប្លែងខ្លួនថ្មីៗ។ ទន្ទឹមជាមួយគ្នានោះអាជ្ញាធរសិង្ហបុរីក៏បានអំពាវនាវឲ្យពលរដ្ឋពេញវ័យទាំងអស់ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីការពារខ្លួនពីវ៉ារ្យ៉ងអូមីក្រុង ដែលពិភពលោកទាំងមូលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសិង្ហបុរីអាចសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនរួចរាល់បាន ៨៨% និងចាក់ដូសជំរុញជូនពលរដ្ឋបាន ១៣% ខណៈសិង្ហបុរីមានពលរដ្ឋសរុប ៥,៦ លាននាក់៕

ប្រភព៖ Channel News Asia

Turbo tech solutions