គូស្នេហ៍​មួយ​គូ​របានស្ល.ា.ប់នៅកន្លែង ក្រោយត្រូវ​ស្ត្រី​​ម្នាក់​បើក​រថយន្ត​មក​បុកពេញទំហឹង​ឥត​ប្រណី

326

សៀមរាប៖ ស្ត្រី​អ្នកបើកបរ​ត្រូវបានគេ​ស្គាល់​ថាជា​កូន​អ្នក​រកស៊ី​នៅ​ម្តុំ​រមណីយដ្ឋាន​ត្រាវ​កុដិ នៅ​ភ្នំ​ក្រោម បានបើករថយន្ត​ឡិច​ស៊ី​ស​៤៧០​ក្នុង​ល្បឿន​លឿនជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​ឌុ​ប​គ្នា០​២​នាក់​សង្សារ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ស្លា.ប់​ទាំង​០២​នាក់ រួច​រថយន្ត​ជ្រុល​​ធ្លាក់​ប្រឡាយ ហើយ​ស្ត្រី​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ទៅ​ត្រាវ​កុដិ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​០១-០២ ភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ។

វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​ព្រះ​​សីហ​នុ ២C-៣៣០៥ ធ្វើ​ដំណើរ​ពី​ខាងលិចទៅ​ខាងកើត ។ ចំណែក​ម៉ូតូ​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខសៀម​រាប ១Z-៤៤៧៧ បើកបរ​ដោយ​ឈ្មោះ គន់ ឃី​ម ភេទ​ប្រុស នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ជួន ស្រី​ណេ​តភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​គូសង្សារ រស់នៅ​ភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ស្លា.ប់​ទាំង០​២​នាក់ ។

បន្ទាប់​ពី​កើតហេតុ ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​រៀបចំ​សំណុំ​រឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

Turbo tech solutions