ម្ចាស់រថយន្តដែលកំពុងប្រើប្រាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមស្លាកលេខផ្សេងៗ សូមរួសរាន់ឡើងការអនុគ្រោះបន្ថយពន្ធ ១០ភាគរយ នឹងផុតនៅថ្ងៃទី៣១ ខែធ្នូនេះហើយ

77

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលកំពុងប្រើប្រាស់រថយន្ដគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជ្រកក្រោមស្លាកលេខផ្សេងៗមេត្តាជ្រាបថា៖

រយៈពេលឱសានវាទនៃការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ១០% សម្រាប់រថយន្ដចង្កូតឆ្វេង នឹងផុតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុននេះហើយ។ ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវបង់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០%ទៀតទេ។ ម៉្យាងទៀតទោះបីជាការអនុញ្ញាតឲ្យចូលមកបង់ពន្ធនិងអាករនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក្ដី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធនិងអាករគ្រប់ប្រភេទ។

ដោយឡែកចំពោះរថយន្តចង្កូតស្ដាំ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករត្រូវបង់ចំនួន ១០% នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីមានពេលវេលាក្នុងការកែចង្កូតពីស្ដាំមកឆ្វេង ឲ្យស្របតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ បន្ទាប់ពីបង្ក្រាបបាន ម្ចាស់រថយន្តចង្កូតឆ្វេង នឹងត្រូវបង់ពន្ធ-អាករ និងពិន័យ ហើយរថយន្តចង្កូតស្តាំ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬកំទេចចោល តាមនីតិវិធីជាធរមាន។

សូមរួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធ-អាករនាំចូលឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ដូចក្នុងសេចក្ដីជូនដំណឹងនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ADVERTISING

Turbo tech solutions