VJតាប៊ុយ រងការរិះគន់ពីសំណាក់មហាជន ព្រោះបោះសំដីថា «ឡានត្រឹមអា Prius សោះជួសជុលអស់ថ្លៃ២ពាន់ដុល្លា ប្រហែលឡាន Range Rover របស់ខ្លួន»

259

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមហាជនបានដឹងរួចមកហើយជុំវិញបញ្ហារបស់ពិធីករល្បីឈ្មោះគឺលោក តាប៊ុយ ដែលបានបើកបររថយន្តបុករថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ស្របទិសគ្នាបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយ ខណៈរថយន្តរបស់លោកម៉ាក Range Rover Sport ខូចខាតផ្នែកខាងមុខ ហើយក្នុងហេតុការណ៍នោះភាគីទាំង២បានឯកភាពគ្នាដោយលោក VJ តាប៊ុយ ធានាចេញថ្លៃជួសជុលរថយន្តជូនជនរងគ្រោះ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ម្ចាស់រថយន្តរងគ្រោះបានផ្ញើវិក័យបត្រ ជូន VJតាប៊ុយ ដោយការជួសជុលរថយន្តរបស់ខ្លួនអស់ជាង២ពាន់ដុល្លារ ធ្វើអោយលោកតាប៊ុយ ប្រតិកម្មខ្លាំងរហូតដៀមដាមថាឡានត្រឹមតែ Prius សោះធ្វើអស់ជាង២ពាន់ដុល្លារ ខណៈរថយន្តរបស់លោកដល់ទៅ Range Rover ផងសួរជាងថាអស់ប្រហែលជាង២ពាន់ដូចគ្នា។ ការបញ្ចេញប្រតិកម្មរបស់ VJ តាប៊ុយ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមហាជនលើកឡើងថានេះជាកំហុសរបស់លោក ហើយគេក៏ស្រលាញ់របស់ទ្រព្យគេដែរ។ ព័ត៏មានបន្ថែមយើងនិងលំអិតនៅពេលក្រោយទៀត។

ADVERTISING

Turbo tech solutions
HQP