ប្រទេសកូរ៉េខាងជើងបានប្រកាសថាឆ្នាំនេះខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូទេ

234

អូឡាំពិកតូក្យូ៖ យោងតាមប្រភពព័ត៍មានBBCចុះផ្សាយថ្ងៃទី06 ខែមេសា ឆ្នាំ2021បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំនេះទេដោយនិយាយថាការសម្រេចចិត្តនេះគឺដើម្បីការពារអត្តពលិករបស់ខ្លួនពី Covid-19 ទោះបីជាឆ្នាំ ២០១៨ ភាគីទាំងសងខាង បានចូលជាក្រុមរួមគ្នានៅ Winter Olympics ដែលនាំឱ្យមានកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ក៏ដោយ។

ការសម្រេចចិត្តនេះបានបញ្ចប់ក្តីសង្ឃឹមរបស់កូរ៉េខាងត្បូងក្នុងការប្រើប្រាស់ការប្រកួតកីឡាដើម្បីកិច្ចចរចាឆ្លងដែនដែលជាប់គាំងជាមួយកូរ៉េខាងត្បួង។ក្តីសង្ឃឹមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងMoon Jae-Inថាការប្រកួតនេះអាចជាកម្លាំងជំរុញសម្រាប់វឌ្ឍនភាពរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជេីង។ កាលពីឆ្នាំ ២០១៨ កូរ៉េខាងជើងបានបញ្ជូនអត្តពលិកចំនួន ២២ នាក់ទៅចូលរួមប្រកួតកីឡាWinter Olympics នៅប្រទេសកូរ៉េខាងត្បូងរួមជាមួយមន្ត្រីរដ្ឋាភិបាលអ្នកសារព័ត៌មាននិងក្រុមអបអរសាទរដែលមានសមាជិក ២៣០ នាក់។ ក្នុងចំណោមអ្នកទាំងនោះគឺមានវត្តមានបងស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនគឺលោកស្រីគីមយ៉ូជុងដែលជាសកម្មភាពមួយដែលបានជួយឱ្យមានការផ្តួចផ្តើមការទូតជាមួយកូរ៉េខាងត្បូងនិងអាមេរិក។

បេីទោះបីជា ក្រុងPyongyang និយាយថាវាគ្មានករណីវីរុសក៏ដោយ ក៏កូរ៉េខាងជេីងនៅតែច្រានចោលមិនទទួលយកដោយការព្រួយបារម្ភពីព្រោះកូរ៉េខាងជេីងដោយបានយកដាក់ចំពោះបញ្ហាការទប់ស្កាត់រីករាលនឹងវីរុសCOVID-19 យ៉ាងខ្លាំងខ្លា។

ប្រទេសកូរ៉េខាងជើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងវីរុសនេះចាប់តាំងពីវាបានផ្ទុះឡើងកាលពីឆ្នាំមុន ដោយបានបិទព្រំដែនរបស់ខ្លួននៅចុងខែមករាហើយក្រោយមកបានដាក់ជនបរទេសរាប់រយនាក់នៅក្នុងរដ្ឋធានីរបស់ខ្លួន។ចាប់តាំងពីដើមឆ្នាំកន្លងមករថភ្លើងនិងរទេះដឹកត្រូវបានហាមឃាត់មិនឱ្យចូលឬចាកចេញពីកូរ៉េខាងជើងចំណែកជើងហោះហើរអ្នកដំណើរអន្តរជាតិភាគច្រើនក៏ត្រូវបានបញ្ឈប់ផងដែរ។

ការប្រកាសនេះធ្វើឱ្យប្រទេសកូរ៉េខាងជើងក្លាយជាប្រទេសធំមួយដំបូងគេបង្អស់ដែលរំលងចោលព្រឹត្តិការណ៍កីឡាឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា។

នេះជាលើកទី ១ ហើយដែលកូរ៉េខាងជើងខកខានការប្រកួតកីឡាSummer Olympic ដោយគិតចាប់តាំងពីឆ្នាំ ១៩៨៨។ ការសំរេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកនៅថ្ងៃទី ២៥ ខែមីនានេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកីឡារដ្ឋកូរ៉េខាងជើង។

អត្ថបទដោយ៖ សេន សុគន្ធតារាវត្តី

Turbo tech solutions
HQP