សម្តេច​តេ​ជោ ហ៊ុន​សែន៖ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំ​ម្លែ​ង​ថ្មី​ប្រភេទ ​«​អូ​មី​ក្រុង​» ​កើន​ដល់​ចំនួន​៨​ករណី​ហើយ តែ​សូមកុំ​មានការ​ស្លន់ស្លោ

25

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បំ​ម្លែ​ង​ថ្មី​ប្រភេទ ​«​អូ​មី​ក្រុង​» ​កើន​ដល់​ចំនួន​៨​ករណី​ហើយ តែ​សូមកុំ​មានការ​ស្លន់ស្លោ​ ហើយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី កំពុងដាក់សម្រាកនៅមន្ទីរពេទ្យ គឺអត់មានអាការៈអ្វីធ្ងន់ធ្ងរទេ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២១​ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មក​ដល់​ពេល​នេះ នៅប្រទេសកម្ពុជា មាន​ករណី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-​១៩​បំប្លែង​ថ្មី​ប្រភេទ «អូមីក្រុង» មាន​៨​ករណី ប៉ុន្តែ​សូមកុំ​មានការ ភិតភ័យ ស្លន់ស្លោ​ឲ្យ​សោះ ទោះបីជា​វា​មានការ​ឆ្លង​លឿន​ក្តី ព្រោះសម្លា.ប់មនុស្សពិតប្រាកដគឺ ដែលតា (Delta) ។

សម្តេច​បញ្ជាក់​ថា​«​ថ្ងៃនេះ​ឆ្លង​៤​នាក់ ក្នុង​នោះ​នាំ​ចូល​២​នាក់ ឆ្លង​ជំងឺ​កូ​វី​ដ​អូ​មី​ក្រុង ។ អា​លូវ​អូ​មី​ក្រុង​កំពុង​វត្ត​មាននៅ​កម្ពុជា​៨​ករណី ប៉ុន្តែ​អឺរ៉ុប​ធ្ងន់ធ្ងរ​ហើយ ឯ​យើង​កុំ​ស្លន់ស្លោ​ពេក អ្នក​ឆ្លង​នេះ​បាន​កំពុង​ដាក់​ព្យាបាល​នៅ​មួយ​កន្លែង​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល​ហង់​ស៊ិ​ន​» ។

សម្តេច​ថា អ្នក​ដែល​ឆ្លង​ជំងឺ​អូ​មី​ក្រុង​តាម​ការ​ពិនិត្យ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ ខណៈ​កូ​វី​ដដែល​ស​ម្លា​.​ប់​មនុស្ស គឺ​ដែល​តា ។ ពេល​នេះ​អូ​មី​ក្រុង​បាន​កំពុង​វាយប្រហារ​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក​ខ្លាំងក្លា នៅសហរដ្ឋអាមេរិក និងនៅអឺរ់ុប ព្រោះសមត្ថភាពចម្លងរបស់ វីរុសបំប្លែងថ្មី អូមីក្រុង គឺឆ្លងលឿនជាងវីរុសបំប្លែងថ្មីមុនៗ និងឆ្លងលឿនជាង ដែលតា ទៅទៀត ។

សម្តេច​ថា សូម​ប្រជាពលរដ្ឋ​រក្សា​វិធានការ​សុខាភិបាល ​«៣​កុំ ៣​ការពារ​» ​ឲ្យ​បាន​ជាប់​និច្ច នោះយើងនឹងបានផល ។ ជំងឺ​កូ​វី​ដ​១៩ បំប្លែងថ្មី អូមីក្រុង បាន​ឆ្លង​លឿន​ជាង​ជំងឺ​កូ​វី​ដ ១៩ បំ​ម្លែ​ង​ថ្មី​ដែល​តា​ទៀត ហើយ​វា​បាន​កំពុង​តែ​វាយប្រហារ​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ជំរុញ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​៣ និង​ទី​៤ ដល់​មន្ត្រី​ជួរ​មុខ​ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ជំងឺ​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឆ្លង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា អង្គរក្ស​សម្តេច​បាន​ឆ្លង​ជំងឺ​នេះ​ប្រមាណ​៤០០​នាក់​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​អ្នក​ទាំងនោះ​បាន​ចាក់ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ដូ​ស​ទី​៤​រួច​ហើយ ៕

Turbo tech solutions