ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន​ ០៦នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់) ជាសះស្បើយចំនួន ១២នាក់, និង ស្លាប់ចំនួន ០១នាក់

65

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥១៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៥២នាក់, ស្លាប់សរុបចំនួន៣,០១៤នាក់៕

Turbo tech solutions