អគ្គីភ័យឆាបឆេះរថយន្តចំនួន០១គ្រឿងតាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើងទៅបូកគោ​

62

​កំពត​៖ មានករណីអគ្គីភ័យឆាបឆេះរថយន្តចំនួន០១គ្រឿងតាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើងបូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ។

រថយន្ដដែលត្រូវអគ្គីភ័យឆាបឆេះម៉ាកកាម៉ារីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២S ៣៧៤៥ មានទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុបានឆ្លងភ្លើងបណ្ដាលអោយឆេះតែម្ដង ។

​ អ្នកបើកបររថយន្ដឈ្មោះ ចាប ផាង ភេទ​ ប្រុស អាយុ ៦៤​ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួសនិងអ្នករួមដំណើរមួយនាក់ឈ្មោះ ភឹម សាវុធ ភេទ​ ប្រុស អាយុ​ ៦៥​ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួស ។

ករណីនេះរថយន្ត​ពន្លត់​អគ្គីភយ័របស់ក្រុមហ៊ុនអូតែលសុខាបាន​ចុះ​មក​អន្តរាគមន៍​បាញ់ពន្លត់​អគ្គិភ័យ​នេះផងដែរ​ ។

រថយន្តដែលឆេះត្រូវបាន​កម្លាំង​ជំនាញទាក់ទងឡានស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោ ។

Turbo tech solutions