ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់) ជាសះស្បើយចំនួន ១១នាក់ និង ស្លាប់ចំនួន ០១នាក់

51

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

Turbo tech solutions