ឃាត់ខ្លួនបុរសម្នាក់រកឃើញគ្រឿងញៀនសរុបចំនួន១៨១គីឡូ

52

ភ្នំពេញ៖ កម្លាំងនគរបាលការរិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានស្រាវជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ និងគ្រឿងញៀន​ សរុបចំនួន​ ១៨១គីឡូ​ និង​ ៣៧០ក្រាម ។

ការចុះបង្រាបនេះបានធ្វើឡើងនៅថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី នៅចំនុចទីតាំង៣ខុសគ្នាដោយ

គោលដៅទី១៖ នៅចំណុច​ខុនដូ​ ជាន់ទី​៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស​អាយុ​២៥​ឆ្នាំ​ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg​ និងរថយន្តចំនួន០១គ្រឿង។

គោលដៅទី២៖ នៅចំណុច​ខុនដូ​ រិស៊ីដែន១០៥​ ជាន់ទី​៣ បន្ទប់​ R ៣០១​ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

គោលដៅទី៣៖ នៅចំណុចផ្ទះ២៨២​ ផ្លូវ៤១​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។ជនសង្ស័យ​ និងវត្ថុតាងជាគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចជំនាញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

Turbo tech solutions