អាជ្ញាធរចាប់ខ្លួនអ្នកញុះញង់ឲ្យមានការតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គា បានហើយ

75

ភ្នំពេញ :នៅល្ងាចថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកញុះញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។

អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ កញ្ញា ឈឹម ស៊ីថរ។  

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី ៤ ខែមករានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។

សូមជម្រាបថា តុលាការរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

គិតមកដល់ពេលនេះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែលញុះ​ញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់មកហើយ។ ពួកគេទាំងនោះ សុទ្ធសឹង​តែមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការ៕

Turbo tech solutions