ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ចំណែកអ្នកឆ្លងថ្មីរកឃើញចំនួន ០៩នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់)និង ជាសះស្បើយចំនួន ០៨នាក់

79

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៩នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន ៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៧១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

Turbo tech solutions