បងប្អូនប្រុសស្រី ២នាក់ បើករថយន្តទៅទិញត្រីនៅពេលយប់ ដេកលក់មួយភាំងរេចង្កូតធ្លាក់ចូលប្រឡាយទឹក

89

បន្ទាយមានជ័យ៖ បងប្អូនប្រុសស្រីបង្កើតចំនួន ០២នាក់ បើករថយន្តនៅពេលយប់ទៅទិញត្រីយកមកលក់ស្រាប់តែដេកលក់មួយភាំងរេចង្កូតធ្លាក់ពីថ្នល់ជាតិក្រឡាប់ចូលប្រឡាយទឹករាក់​របួសធ្ងន់​ទាំង ០២​នាក់​។​ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលា​ម៉ោង​ ១០​ និង​ ៣០ ​នាទី​យប់​ កាលពីថ្ងៃទី​ ៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ប្រឡាយ​ស្ទឹងសែន​ស្ថិតក្នុង​ភូមិ​តា​គង់ ភូមិ​ក្នាំ​ង ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​នគរបាលស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​របួសធ្ងន់​ទាំង​ ០២​ នាក់

ទី១.ឈ្មោះ នឿ​ម ដំ ភេទ​ប្រុស អាយុ ​២០ ​ឆ្នាំ។​

ទី២.ឈ្មោះ នឿ​ម និ​ត ភេទ​ស្រី អាយុ ​៣៧​ ឆ្នាំ។ អ្នកទាំងពីរជា​បងប្អូន​នឹង​គ្នា នៅ​ភូមិ​ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

​នគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ពី​រនាក់​បងប្អូន បានធ្វើ​ដំណើរ​តាម​រថយន្ត ម៉ា​កវី​កូរ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1D-3305 ​ដើម្បីទៅទិញ​ត្រី​នៅ​ភូមិ​តា​គង់ ភូមិ​ក្នាំ​ង ឃុំ​ណាំតៅ នៅពេល​យប់​យកមក​ល​ក់​បន្ត​នៅ​ផ្សា​រ លុះ​បើករថយន្ត​មកដល់​ចំណុច​ប្រឡាយ​ស្ទឹងសែន​ ស្ថិតក្នុង​ភូមិ​តា​គង់​ និង​ភូមិ​ក្នាំ​ង​ ស្រាប់តែ​អ្នកបើក​ដេកលក់​មួយភាំង​ បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ ក្រោយពី​ដឹងខ្លួន​វិញ​រថយន្ត​បាន​ជ្រុល​មក​ឆ្វេង​ដៃ​ហួស​ស្ពាន​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ​ជាច្រើន​ត្រឡប់​សំណាង​ណាស់​ទឹក​ប្រឡាយ​មានទឹក​ត្រឹម​ស្មងជើង​ បណ្តាល​ឲ្យ​រ​បួស​ធ្ងន់​ចំណែក​រថយន្ត​រថយន្ត​ខ្ទេច​អស់​មើល​មិន​យល់។

​នគរបាល​បានបញ្ជាក់​ទៀតថា ​ក្រោយពី​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ណាំតៅ ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ជួយសង្គ្រោះ​យក​មនុស្ស​រងរបួស​ធ្ងន់​ទាំង​២​នាក់​ នៅជាប់​ក្នុង​រថយន្ត រួច​នាំយកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មិត្តភាព កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ៕

Turbo tech solutions