ក្រសួងសុខាភិបាលនឹងមានវិធានការផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយលក់ផលិតផល BIO-LINGZHI

59

ភ្នំពេញ​ ៖ ក្រសួងសុខាភិបាលកម្ពុជាបានជូនដំណឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះបញ្ជាក់ថាគណនីហ្វេសប៊ុគឈ្មោះ តំណាងចែកចាយ-លីងជឺការពារតំរង់នោម បានផ្សព្វផ្សាយលក់ឧសថឈ្មោះ BIO-LINGZHI គ្មានលេខបញ្ជិការ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយលក់ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្រសួងសុខាភិបាលក៏បញ្ជាក់ថា រាល់ការចរាចរឳសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការឬព្យាបាលជំងឺគ្រប់ប្រភេទ ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលក៌បន្ថែមទៀតថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះ ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឳសថ គ្មានលេខទិដ្ឋការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតទាំងនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ ។

ក្រសួងសុខាភិបាលក៏នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះគណនីហ្វេសប៊ុគខាងលើ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដែលកំពុងផ្សព្វផ្សាយលក់ឳសថ BIO-LINGZHI ។

Turbo tech solutions