សហរដ្ឋអាមេរិក រកឃើញករណីវិជ្ជមានដំបូងមេរោគផ្គួបគ្នារវាង កូវីដ និង ផ្តាសាយ “Flurona” លើកុមារចំនួន ០២រូប

90

សហរដ្ឋអាមេរិកបានរកឃើញករណីវិជ្ជមានមេរោគ “flurona” ជាការផ្គួបគ្នានៃ ជំងឺផ្តាសាយដំណាលគ្នា និងការឆ្លងវីរុសកូវីដ-១៩ លើកុមារ២រូបនៅរដ្ឋ Texas និងmនៅភាគខាងត្បូងរដ្ឋ California។ យោងតាមការចុះផ្សាយលើសារព័ត៌មាន dailymail បានឲ្យដឹងថា ករណីទី១ គឺរកឃើញនៅមន្ទីរពេទ្យ Texas Children’s Hospital កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយលទ្ធផលធ្វើតេស្តបញ្ជាក់ថា កុមាររូបនោះបានឆ្លងមេរោគគ្រុនផ្តាសាយ និង SARS-CoV-2 ដំណាលគ្នា។ កុមារ​រូបនោះដែរមិន​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ។

ករណីទី២វិញ ត្រូវបានរកឃើញនៅទីក្រុង Brentwood រដ្ឋ California នៅថ្ងៃឆ្នាំសកល នៅមជ្ឈមណ្ឌលធ្វើតេស្តចល័ត។ អ្នកជំងឺមកពីទីក្រុង Cabo San Lucas ប្រទេសម៉ិកស៊ិក បានមកដើរលេងកម្សាន្តនៅសហរដ្ឋអាមេរិកជាមួយគ្រួសារ។ លោក Steve Farzam នាយកប្រតិបត្តិនៃការធ្វើតេស្តរកមេរោគកូវីដ បានឲ្យដឹងកាលពីថ្ងៃពុធថា កុមាររូបនោះមានរោគសញ្ញា ប៉ុន្តែស្ថិតក្នុង “ស្ថានភាពល្អ” ហើយមិនទាន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ កុមាររងគ្រោះត្រូវ​បាន​ឲ្យត្រលប់ទៅ​ឪពុក​ម្តាយ​វិញ​ បន្ទាប់​ពី​ធ្វើ​តេស្ត​រួច​ និងបញ្ជូន​ទៅព្យាបាលនៅ​ផ្ទះ។

គួរបញ្ជាក់ផងដែរថា ប្រទេសអ៉ីស្រាអែលជាប្រទេសដំបូល ដែលបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគ “Flurona” ដោយកើតលើស្រ្តីមានផ្ទៃពោះម្នាក់ដែលត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាព Rabin Medical Centre ខណៈដែលស្រ្តីរូបនេះមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នាពេលកន្លងមក។

បើតាមលោកបណ្ឌិត Nahla Abdel Wahab ដែលជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Cairo University Hospital នៃប្រទេសអ៉ីស្រាអែល បានពន្យល់ថា ជំងឺ “Flurona” មិនមែនជាមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនោះទេ តែវាជាមេរោគមួយបង្កឡើងដោយការបូកបញ្ចូលគ្នារវាងមេរោគ ២ប្រភេទដាច់ដោយឡែកពីគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ អ្នកកើតជំងឺ “Flurona” មិនបានបង្ហាញរោគសញ្ញាអ្វីខុសប្លែកពីអ្នកកើតជំងឺកូវីដ ១៩ និងអ្នកកើតជំងឺផ្តាសាយទូទៅនោះទេ តែប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺនេះនឹងត្រូវចុះខ្សោយយ៉ាងខ្លាំង ព្រោះតែត្រូវរងនូវការវាយប្រហារដោយមេរោគចំនួន ២ផ្សេងគ្នាក្នុងពេលតែមួយ៕

Turbo tech solutions