ដំំណឹងល្អ! ៤ថ្ងៃជាប់គ្នាហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈថ្ងៃនេះអ្នកឆ្លងថ្មីរកឃើញចំនួន២៧នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់) និងជាសះស្បើយចំនួន១២នាក់

110

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ, រយៈពេល៤ថ្ងៃជាប់គ្នាហើយ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២មក កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៧នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៩១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០០៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

Turbo tech solutions