រកឃេីញដេប៉ូលក់ប្រេងឥន្ធនៈចំនួន​ ៩ទីតាំង មិនអនុលោមតាមច្បាប់

103

​ភ្នំពេញ៖ មន្ត្រី​ជំនាញ​រក​ឃើញ ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ៩​ទីតាំង មិន​អនុលោម និង​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ ដល់​ម្ចាស់​ដេប៉ូ​ទាំងនោះ ។ នេះ​បើ​យោង​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​បង្ហោះ​នា​ថ្ងៃ​ទី​០៧ ខែមករា​នេះ ។

មន្ត្រី​ក​.​ប​.​ប​. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​លើ​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​១៦​ទីតាំង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ធំ និង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២​នេះ ។

ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន ៩​ទីតាំង ដែល​មិន​អនុលោម​តាម​ច្បាប់ ។
បន្ទាប់​ពី​បាន​រក​ឃើញ​ដូច្នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ទាំងនោះ​ដើម្បី​កែសម្រួល​៕

Turbo tech solutions