៧ថ្ងៃជាប់គ្នាហើយដែល កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មី៣៤នាក់ (ករណីនាំចូល២៤នាក់ និងឆ្លងសហគមន៍១០នាក់ ជាប្រភេទអូមីក្រុង) និង ជាសះស្បើយ១១នាក់

73

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៧ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣៤នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន២៤នាក់ និងឆ្លងក្នុងសហគមន៍១០នាក់ , អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៧០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៣៤នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

Turbo tech solutions