រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរជំរុញការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង

71

ភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចេញសារាចរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។

កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” កាលពីថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២១។ គិតមកទល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ បានប្រមាណជិត ៩០% ធៀបនឹងគោលដៅប្រមាណ ១៦លាននាក់ ក្នុងនេះ មានប្រជាជនប្រមាណ ៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ជាមួយគ្នានេះ ការចូលរួមប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋគ្រប់ៗរូប, គ្រួសារនីមួយៗ, សហគមន៍ និងពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវ នូវវិធានការនានា ដែលបានដាក់ចេញដោយរដ្ឋាភិបាល ជាពិសេសវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាអាទិ៍ ការពាក់ម៉ាស ការធ្វើអនាម័យ និងការរក្សាគម្លាតសុវត្ថិភាព ក៏ជាកត្តាគន្លឹះក្នុងការធ្វើឲ្យសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ផងដែរ” ។

ផ្អែកលើបរិបទខាងលើនេះ ជាពិសេស ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅ ៕

សូមអានសារលិខិតរបស់ រដ្ឋាភិបាលកម្ពុជា លម្អិតដូចខាងក្រោម៖

Turbo tech solutions