មន្រ្តីជំនាញ ចុះត្រួតពិនិត្យរកឃើញឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន៣០គីឡូក្រាម

77

កំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃើញនិងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន៣០គីឡូក្រាម ដោយបានធ្វើការផាកពិន័យទៅលើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។

ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញសហការជាមួយមន្រ្តីនៃនាយកដ្ឋានកិច្ចការហាឡាលបានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែងស្ថិតនៅខណ្ឌច្បារអំពៅក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Turbo tech solutions